អេក្វាឌ័រ បានរកឃើញអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីថ្មីរបស់ខ្លួន

2023/10/16 05:27:00 pm        109

អ្នកស្នងមរតកអាជីវកម្ម លោក ដានីញ៉ែល ណូបូអា (Daniel Noboa) គឺជាប្រធានាធិបតី​បន្ទាប់​របស់​ប្រទេស​អេក្វាឌ័រ ដោយបានប្រកាសជ័យជម្នះរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (១៥ តុលា) ខណៈ​ដែល​ក្រុមប្រឹក្សាជាតិបោះឆ្នោតរបស់ប្រទេសនេះបាននិយាយថា លទ្ធផល​បោះឆ្នោត​បាន​ចង្អុល​បង្ហាញ​ពីការឈ្នះដាច់ ហើយគូប្រជែងរបស់លោក ណូបូអា ក៏បានទទួលស្គាល់​ជ័យ​ជម្នះ​នោះ​ផង​ដែរ។

លោក ណូបូអា ទទួលបានសម្លេងឆ្នោតច្រើនជាង ៥២% ខណៈដែល​គូប្រជែង​ឆ្វេង​និយម​របស់​ខ្លួន គឺលោក លូអ៊ីសា ហ្គុនហ្ស៊ាឡេស (Luisa Gonzalez) ទទួលបានសម្លេងគាំទ្រប្រហែល ៤៨%​ ជាមួយនឹងសន្លឹកឆ្នោតជាង ៩០% ត្រូវបានរាប់រួចទៅហើយ។

លោក ណូបូអា វ័យ ៣៥ឆ្នាំ ដែលជាបេក្ខជនប្រធានាធិបតីដ៏គួរឱ្យភ្ញាក់ផ្អើលម្នាក់ សម្រាប់​ការ​បោះឆ្នោត​នៅដើមអាណត្តិ បានសន្យាថា នឹងធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើង ព្រមទាំង​បង្កើត​ការងារ​សម្រាប់​យុវជន ក៏ដូចជាបញ្ជូនខ្លួនឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ ដាក់នៅលើកប៉ាល់ពន្ធនាគារផងដែរ។

លោក ណូបូអា នឹងជួបប្រទះនឹងបញ្ហាប្រឈមដ៏សំខាន់នៃការកែតម្រូវសេដ្ឋកិច្ច ដែលបានជួប​ផល​លំបាក​ចាប់តាំងពីការរាតត្បាតនៃមេរោគឆ្លងកូវីដ១៩ ព្រមទាំងបានជំរុ​ញ​ឱ្យ​ប្រជាជន​អេក្វាឌ័រ​រាប់​ពា​ន់នាក់ធ្វើអន្តោប្រវេសន៍ និងមានកំណើនឧក្រិដ្ឋកម្មយ៉ាងខ្លាំង រួមទាំងការ​កើន​ឡើង​នៃ​ឃាតកម្ម ប្លន់ និងកុបកម្មក្នុងពន្ធនាគារនៃប្រទេសមួយនេះផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        83
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm