ប្រទេស​ស្រីលង្កា​ប្រឈមមុខ​និង​គ្រោះមហន្ដរាយ​បរិស្ថាន ​ដោយសារ​ការ​លិច​នាវា​ដឹក​ទំនិញ​

2021/06/04 02:05:43 am        471

​ស្រីលង្កា៖ ក្រុម​អាជ្ញាធរ​ក្នុង​ប្រទេស​ស្រីលង្កា ​បាន​ព្យាយាម​ទប់ស្កាត់​គ្រោះមហន្ដរាយ​បរិស្ថាន​ដ៏ធំ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ខ​ណៈ​ដែលនាវា​កុងតឺន័រ​ ០១​គ្រឿង ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ជាច្រើន​បាន​ខូចខាត​ដោយសារ​អគ្គិភ័យ និង​បាន​លិច​នៅ​ជិត​កំពង់ផែ​ដ៏សំ​ខាន់​មួយ​របស់​ប្រទេស​នេះ​។​

​នាវា​ឈ្មោះ​MVX-Press Pearl ដែល​មាន​ដោត​ទង់ជាតិ​សិង្ហបុរី​បានចាប់ផ្ដើម​លិច​កាលពី​ថ្ងៃ​ពុធ ១​ថ្ងៃ​បន្ទាប់ពី​ក្រុម​អាជ្ញាធរ​បាន​ពន្លត់ភ្លើង​ដែល​បាន​ឆេះ​យ៉ាងខ្លាំង​លើ​នាវា​អស់​រយៈពេល ​១២​ថ្ងៃ​មក​។​

​កិច្ច​ប្រឹងប្រែង​សណ្ដោង​នាវា​នោះ​ចេញពី​តំបន់​ទឹ​ក​ជ្រៅ​ទៅ​កំពង់ផែ​ក្រុង​កូ​ឡំ​បូ​ត្រូវ​បរាជ័យ​ដោយ​សារតែ​នាវា​មានទម្ងន់​ធ្ងន់​ពេក ដែល​ជា​ហេតុ​ធ្វើ​អោយ​នាវា​លិច​ទឹ​ក និង​ធ្លាក់​ចូល​ទៅក្នុង​បាតសមុទ្រ​តែម្ដង​។​

​ក្រុម​ប្រតិបត្តិការ​ផ្នែក​X-Press Feeders របស់​នាវា​បាន​និយាយ​ថា អគ្គិភ័យ​បាន​បំផ្លាញ​ទំនិញ​ជាច្រើន​នៅ​លើ​នាវា ដែល​ក្នុងនោះ ​រួមមាន​អាស៊ីត​នី​ទ្រី​ក ២៥​តោន ​និង​សារធាតុ​គីមី​ជាច្រើន​ទៀត​ផង​ដែរ​។​

​ប៉ុន្តែ ​ការ​ព្រួយបារម្ភ​នៅតែមាន​ដោយសារតែ​សារធាតុ​គីមី ក៏​ដូចជា​ប្រេង​រាប់រយ​តោន​ដែល​លិច​ចេញពី​ធុង​ប្រេង​របស់​នាវា​ចូល​ទៅក្នុង​សមុទ្រ​ផងដែរ​៕ អត្ថបទ៖ មករា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        133
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm