សភាអាមេរិកនឹងបោះឆ្នោតនៅថ្ងៃអង្គារ ក្នុងការព្យាយាមជ្រើសរើសប្រធានសភា

2023/10/16 05:39:25 pm        105

សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដែលជាប់គាំងអស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ ក្នុង​ពេល​មាន​ជម្លោះភាពជាអ្នកដឹកនាំក្នុងចំណោមគណបក្សសាធារណរដ្ឋ នឹងបោះឆ្នោតនៅថ្ងៃអង្គារ ទី១៧ ខែ តុលា ក្នុងការប៉ុនប៉ងចុងក្រោយរបស់ខ្លួនដើម្បីជ្រើសរើសប្រធានសភា ដែល​សមាជិក​ត្រូវ​បាន​គេ​ប្រាប់កាលពីថ្ងៃអាទិត្យ។

សមាជិកមានការខកចិត្តកាន់តែខ្លាំងឡើង ខណៈអវត្តមានប្រធានសភា ដែល​បាន​រារាំង​សកម្មភាព​លើ​វិធានការចំណាយសំខាន់ៗ និងធ្វើឲ្យសភា​មិន​ឱ្យ​មាន​ប្រតិកម្ម​ចំពោះ​វិបត្តិ​ដូច​ជា​សង្រ្គា​ម​អ៊ីស្រាអែល និងក្រុមហាម៉ាស។ ខណៈប្រធានសភាបណ្តោះអាសន្ន លោក Patrick McHenry ត្រូវបានគេ តែងតាំងបន្ទាប់ពីការបណ្តេញចេញដ៏គួរឲ្យភ្ញាក់ផ្អើលលោក Kevin McCarthy កាលពីថ្ងៃទី ៣ខែតុលា ការជំនួសតំណែងលោកមានអំណាចពិតប្រាកដតិចតួច។ លោក McCarthy បានក្លាយ​ជាជន​រង​គ្រោះ​នៃ​ការ​បែងចែក​យ៉ាង​ខ្លាំង​រវាង​អ្នក​និយម​កណ្តាល​គណបក្ស​សាធារណរដ្ឋ និងមួយចំនួនតូច នៃ​អ្នកគាំទ្រ​ស្តាំនិ​យម​ជ្រុល​របស់​អតីត​ប្រធានា​ធិបតី​លោក ​Donald Trump ។

បន្ទាប់ពី១សប្តាហ៍ដ៏តានតឹងដែលត្រូវបានកត់សម្គាល់ដោយ ភាព​ខ្វែង​គំនិត​គ្នា​ជាច្រើន សមាជិកសភារដ្ឋ Ohio លោក Jim Jordan ជាអតីតគ្រូ​បង្វឹក​កីឡា​ចំបាប់​ដែល​ស្និទ្ធ​នឹង​លោក Trump បច្ចុប្បន្នគឺជាបេក្ខជនតែមួយគត់ដែលត្រូវបានប្រកាសសម្រាប់ការងារនេះ ប៉ុន្តែ​លោក​ហាក់ដូចជានៅឆ្ងាយពីការគាំទ្រដែលត្រូវការ ដើម្បីត្រូវបាន​ជ្រើស​រើស​ឱ្យ​កាន់​មុខ​តំណែង​ដ៏​មានឥទ្ធិពលនេះ។ ការបោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គា​រ​ស្អែក​នេះ​ត្រូវ​បានកំ​ណត់នៅ​ពេល​រសៀល​។ ​លោក Jim Jordan បាននិយាយនៅលើបណ្តាញ X ដែលគេ​ស្គាល់​កាល​ពី​ពេល​មុន​ថា​បណ្តាញ​ Twitterថា វាដល់ពេលដែលត្រូវធ្វើការងារ ខណៈលោកបាន​ជំរុ​ញ​ឱ្យ​សមាជិករ​បស់​លោកបិ​ទ​ភាពខ្វែងគំនិតរបស់ពួកគេ ហើយប្រមូលការគាំទ្រជុំវិញបេក្ខភាពរបស់លោក។ ការ​វាយ​ប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ជាសម្ព័ន្ធ​មិត្ត​ប្រវត្តិ​សាស្ត្រ​របស់​អាមេរិក​បានបន្ថែមសម្ពាធសម្រាប់ប្រធានសភាថ្មី។ សភាក៏ចាំ​បាច់​ត្រូវ​មាន​សកម្មភាព​លើ​ជំនួយ​​ សម្រាប់​អ៊ុយក្រែនផងដែរ ហើយសភាប្រឈមនឹងកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ១៧ ខែវិច្ឆិកា ដើម្បីធ្វើសកម្មភាពលើថវិកា និងទប់ស្កាត់ការបិទរដ្ឋាភិបាលដែលអាចកើតមាន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm