ប្រជាពលរដ្ឋអះអាងថា រដ្ឋាភិបាលកម្ពុជា បានជួយគាត់ក្នុងការចំណាយលើការធ្វើដំណើរ និងមានសុខសុវត្ថិភាព

2023/10/16 05:49:40 pm        187

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​ក្រុង ពីខេត្តកំពង់ឆ្នាំង ត្រឡប់ទៅទីក្រុងភ្នំពេញវិញបានអះអាងថា ពួកគាត់​សន្សំ​ប្រាក់​កាស​មួយ​ចំនួន ដោយសារសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់រថយន្តក្រុង១០គ្រឿង ជូន​ពួកគាត់ទាំងមកលេងស្រុកកំណើត និងទៅក្រុងភ្នំពេញវិញ។ នេះជា​ការ​គិតគូរ​យ៉ាង​ធំ​ធេង​របស់​សម្តេច លើជីវភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។

តំណាងប្រជាពលរដ្ឋ ៣នាក់បានអោយដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ ពួក​គា​ត់​បាន​ធ្វើ​ដំណើរ​ពីក្រុងភ្នំពេញមកខេត្តកំពង់ឆ្នាំង តាមរយៈរថយន្តក្រុងរបស់រាជរដ្ឋាភិបាល ហើ​យ​នៅ​ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ពួកគាត់ក៏បានធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ តាម​រយៈ​រថយន្ត​ក្រុងដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចំ​ដើម្បី​ដឹក​បង​ប្អូន​ប្រជាពលរដ្ឋ​នេះដ​ដែល។ ការធ្វើដំណើរទៅមកក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំងនេះ គាត់អាច​សន្សំ​សំចៃ​ថវិកា​បាន​មួយចំនួន សម្រាប់ជួយដល់ជីវភាពពួកគាត់ ម្យ៉ាងវិញ​ទៀត​សម្តេច​ក៏​បាន​គិតគូរ​ពី​សុខ​ទុក្ខ​តាមដងផ្លូវរបស់ប្រជាពលរដ្ឋផងដែរ។ ប្រជាពលរដ្ឋទាំងអស់បានសំដែងនូវការដឹងគុណសម្តេចធិបតីយ៉ាងខ្លាំង ព្រោះក្រោយ​ពេល​ជួយ​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់អោយចាកផុតពីការឆ្លងជម្ងឺកូវីដ១៩ហើយនោះ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន នៅ​គិត​គូរ​ពីសុខទុក្ខប្រជាពលរដ្ឋក្នុងការធ្វើដំណើរមកលេងស្រុកកំណើតក្នុងថ្ងៃចូលឆ្នាំនេះទៀត ជា​ពិសេស​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោក ឈិន សេងងួន អភិបាលរងខេត្ត លោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បាន​មក​មើល​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ទៀតផង។

លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង ក្នុងពេលចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង បានថ្លែងថា  ដោយ​សារ​ការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង តែង​យក​ចិត្ត​ទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយ​លោក​បាន​អោយ​មន្ត្រី​ថ្នាក់​ក្រោមចុះមកមើល និងសួរសុខ​ទុក្ខប​ង​ប្អូន​កំពុង​ឡើង​រថយន្ត​ក្រុង​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ​វិញ​ ហើយឯកឧត្តមក៏បានជូនពរដល់បងប្អូនទាំងអស់សុខសប្បាយគ្រប់វិនាទីផងដែរ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm