អ៊ីរ៉ង់ព្រមានអ៊ីស្រាអែល អំពីកំណើនភាពតានតឹងនៃសង្រ្គាមក្នុងតំបន់ ប្រសិនបើការឈ្លានពានមិនបញ្ឈប់

2023/10/16 07:04:53 pm        192

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍កាលពីថ្ងៃអាទិត្យ (១៥ តុលា) ថា ប្រទេសអ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែល ពីកំណើនភាពតានតឹងនៃសង្គ្រាម ប្រសិនបើខ្លួនបរាជ័យក្នុងការបញ្ចប់ការឈ្លានពានប្រឆាំងនឹងប៉ាឡេស្ទីន ដោយរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ គឺលោក Hossein Amirabdollahian បាននិយាយថា ភាគីផ្សេងទៀតនៅក្នុងតំបន់បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថា នឹង «"កម្ទេចក្រុមហាម៉ាស ចោល» ខណៈដែលយោធារបស់លោក បានត្រៀមខ្លួនដើម្បីចល័តចូលទៅក្នុងតំបន់ហ្គហ្សា ស្រ្ទីប ក្នុងការស្វែងរកក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលការវាយលុកដ៏សាហាវតាមរយៈទីក្រុងព្រំដែនអ៊ីស្រាអែលរបស់ពួកគេ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

មេដឹកនាំជាន់ខ្ពស់នៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងតេអេរ៉ង់ មិនមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ទៅលើអ៊ីស្រាអែលនោះទេ ប៉ុន្តែបានសាទរចំពោះអ្វីដែលលោកហៅថា ការបរាជ័យផ្នែកយោធា និងស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល «ដែលមិនអាចជួសជុលបាន»។

អ៊ីស្រាអែល បានចោទប្រកាន់មេដឹកនាំរបស់អ៊ីរ៉ង់ ជាយូរមកហើយថា បានបង្កអំពើហិង្សាដោយការផ្គត់ផ្គង់អាវុធដល់ក្រុមហាម៉ាស។ ទីក្រុងតេអេរ៉ង់ និយាយថា ខ្លួនផ្តល់ការគាំទ្រផ្នែកសីលធម៌ និងហិរញ្ញវត្ថុដល់ក្រុមដែលគ្រប់គ្រងតំបន់ហ្គាហ្សា ស្ទ្រីប ហើយលោក Amiabdollahian ដែលកាលពីសប្តាហ៍មុនបានចោទប្រកាន់អ៊ីស្រាអែលថា បានបង្ក «អំពើប្រល័យពូជសាសន៍» ដោយការអនុវត្តការឡោមព័ទ្ធប្រឆាំងនឹងតំបន់ហ្គាហ្សា ស្ទ្រីប បាននិយាយថា ការវាយប្រហារលើហ្គាហ្សានឹង «បើករណសិរ្សថ្មីនៃការតស៊ូ» នៅមជ្ឈិមបូព៌ាផងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm