ឯកឧត្តម ចាយ បូរិន និងលោកជំទាវ បានបន្តនាំយកអំណោយសម្តេចធិបតី និងលោកជំទាវប្រគេនព្រះសង្ឃចំនួន១២វត្ត នៅមូលដ្ឋានខេត្តកំពង់ធំ

2023/10/16 08:14:43 pm        315

កំពង់ធំ៖ បន្ទាប់ពីបានអញ្ជើញនាំយកអំណោយដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃចំនួន១៥ វត្តនៅមូលដ្ឋានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់រួចមក នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា​និងលោកជំទាវ សូ ភត្រ្តា ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានបន្តសហការជាមួយ អាជ្ញាធរខេត្តកំពង់ធំ ព្រះមេគណខេត្ត និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅតាមទីអារាម ក្នុងមូលដ្ឋានខេត្តកំពង់ធំ ក្រោយពេលរដូវបុណ្យភ្ជុំបិណ្ឌរួច តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាកេរ្តិ៍តំណែលរបស់ពុទ្ធបរិស័ទគោរពប្រតិបត្តិតរៀងមក ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ​បានអញ្ជើញសួរសុខទុក្ខព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និងប្រគេនទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ ​ព្រះសង្ឃគ្រប់ព្រះអង្គ​នៅ​វត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ ព្រមទាំងពិនិត្យមើលស្ថានភាពទូទៅនៅតាមទីអារាមក្រោយ​ពិធីបុណ្យភ្ជុំបិណ្ឌ ។

ឯកឧត្តម ចាយ បូរិន បានលើកឡើងថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់​ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍន៍​សង្គមជាតិ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ​ជំរុញឱ្យប្រជាពលរដ្ឋ​ប្រកាន់​ភ្ជាប់​នូវសីលធម៌ ​ចរិយាធម៌​ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា ​រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ​ទុក្ខលំបាក ​ការខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការ​នយោបាយ​ ជាតិសាសន៍​ពណ៌ សម្បុរ​អ្វីឡើយ​ ពោលទីណាមានទុក្ខ ទីនោះមានប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាអ្នកដោះស្រាយ ។

នៅក្នុងឱកាសប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរ ឯកឧត្តម ​ចាយ បូរិន និងលោកជំទាវ សូ ភត្រ្តា បានប្រគេននូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមានអង្ករសរុប​ ៥៥០០គីឡូក្រាម មី ២៧៥កេស ​និងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់វត្តចំនួន១២ ក្នុងមូលដ្ឋានខេត្តកំពង់ធំ ដើម្បីចូលរួមចំណែ​កទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅខេត្តកំពង់ធំ កាន់តែរីកចម្រើនទ្វេរឡើងថែមទៀត៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm