កីឡាករ​វ័យក្មេង ៤​រូប​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង ខណៈ​កម្ពុជា​ចាញ់​បា​រ៉ែ​ន ៨-០ យប់មិញ​

2021/06/04 10:09:17 am        369

​បាល់ទាត់៖ ដូច​ការ​គ្រោង​ទុក​រប​ស់​លោក Keisuke honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​គ្រូ​បង្វឹក​ថ្មី​លោក Ryu Hirose បាន​ផ្ដល់​ឱកាស​ដល់​កីឡាករ​វ័យក្មេង​ជា​ច្រើន​រូប បង្ហាញខ្លួន​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ដ៏​ធំ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បា​រ៉ែ​ន នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2022 ពូ​ល​ C កាលពី​យប់មិញ ខណៈ​លទ្ធផល​កម្ពុជា ចាញ់​ម្ចាស់ផ្ទះ​បា​រ៉ែ​ន ៨-០។​

​សម្រាប់​ជំនួប​ជើង​ទី​២ នេះ វគ្គ​ទី​១ ម្ចាស់ផ្ទះ​បា​រ៉ែ​ន​រក​បាន ២​គ្រាប់​នាំមុខ​ទាំង​លំបាក បន្ទាប់ពី​កម្ពុជាបាន​ប្រើប្រាស់​កីឡាករ​មាន​បទពិសោធន៍​ច្រើន​ក្នុង​ជម្រើស ១១​នាក់​ដំបូង។ ប៉ុន្តែ​ចូល​វគ្គ​ទី​២ លោក Keisuke Honda បាន​ផ្លាស់ប្ដូរ​កីឡាករ​មួយ​ចំនួន ពិសេស​កីឡាករ​វ័យក្មេង ៤​រូប ដែល​ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​លេង​លើកដំបូងជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្រុម​ធំ រួមមាន​កីឡាករ វុ​ធ តុលា​, ស រតនា​, ម៉ាត់ នូ​រុណ និង លឹម ពិសុទ្ធ។​ ​បន្ទាប់ពី​មានការ​ផ្លាស់ប្ដូរ និង​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​វ័យក្មេង ក្រុម​ជម្រើស​ជាតិ​បា​រ៉ែ​ន​ក៏បាន​ព្យាយាម​ដាក់​សម្ពាធ​ លើ​កម្ពុជា​រហូត​រក​បាន ៦​គ្រាប់​ទៀត។ រីឯ​ក្រុម​គោព្រៃ​កម្ពុជា​ក៏បាន​ព្យាយាម​វាយបក ជាមួយ​ទម្រង់​ប្រយុទ្ធ ដោយ​​មិន​ញញើត​រហូត​ចប់​ការប្រកួត​ផង​ដែរ តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​របស់​ក្រុម​ម្ចាស់ផ្ទះ​បាន​ឡើយ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត ៩០​នាទី​ពេញ ដោយ​កម្ពុជាចាញ់​បា​រ៉ែ​ន ៨-០ តែម្ដង។​

​តាមរយៈ​ការ​បរាជ័យ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​គោព្រៃ​កម្ពុជាមិនទាន់​ស្គាល់​ជ័យជម្នះ​ឡើយ បន្ទាប់ពី​ឆ្លងកាត់ ៦​ប្រកួត​ស្មើ ១ និង​ចាញ់ ៥ ទើប​រក​បាន ១​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​កាលពី​ជើង​ទី​១ កម្ពុជា ចាញ់​បា​រ៉ែ​ន ១-០។ រីឯ​ជ័យជម្នះ​របស់​ក្រុម​បា​រ៉ែ​ន​វិញ បាន​ធ្វើ​ឲ្យ​ពួកគេឡើងឈរ​កំពូល​តារាង​ពូ​ល C ជា​បណ្ដោះអាសន្នដោយ​រក​បាន ១២​ពិន្ទុ​ក្នុង​ដៃជាមួយ​លទ្ធផល ៦​ប្រកួត​ឈ្នះ​៣ និង​ស្មើ ៣ មិនទាន់​ស្គាល់​បរាជ័យ​ឡើយ។​ ​យ៉ាងណាមិញ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅសល់​ការប្រកួត​បង្គ្រប់​កិច្ច ២​ប្រកួត​ទៀត​បន្ទាប់ពី​អស់​ឱកាស​ប្រជែង​កៅអី​វគ្គ​បន្ត ពោល​គឺ​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់​នា​ថ្ងៃ​ទី​៧ ខែ​មិថុនា និង​ចុង​ក្រោយ​ជួប​ក្រុម​ខ្លាំង​អ៊ីរ៉ង់​នា​ថ្ងៃ​ទី​១១ ខែ​មិថុនា ខណៈ​ការប្រកួត​សេសសល់​របស់​ក្រុម​គោព្រៃ​កម្ពុជា​នេះ នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        123
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        136
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm