ប្រធានជំនួយរបស់UN៖ មនុស្សជាតិ កំពុងបរាជ័យ ក្នុងការឆ្លើយតបនឹងអំពើហិង្សានៅប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/10/16 09:57:07 pm        112

មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ បានថ្លែងកាលពីថ្ងៃសៅរ៍ថា«មនុស្សជាតិកំពុងបរាជ័យ»ទាក់ទងនឹងអំពើហិង្សាក្នុងប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល ក៏ដូចជាការឆ្លើយតបរបស់ពិភពលោកចំពោះវិបតិ្តនេះ។

លោក Martin Griffiths អគ្គលេខាធិការរងកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល កំពុងទទួលរងនូវការឈឺចាប់ និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ»។ «ខ្ញុំបារម្ភថា ស្ថានភាពអាក្រក់បំផុត មិនទាន់មកដល់ទេ»។

កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស បានបើកការវាយប្រហារមួយដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.៣០០នាក់។ មនុស្សប្រហែល ១៥០នាក់ រួមទាំងកុមារ ត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធ និងនាំយកចូលទៅក្នុងហ្គាហ្សា។ ទឹកដីប៉ាឡេស្ទីន ដែលត្រូវបានបិទខ្ទប់ គឺជាជម្រករបស់ប្រជាជន ២,៣ លាននាក់ ប្រហែលពាក់កណ្តាលនៃពួកគេ គឺជាកុមារ ហើយក៏បម្រើជាមូលដ្ឋានសម្រាប់ក្រុមហាម៉ាសផងដែរ។

ជាការឆ្លើយតបនឹងការវាយប្រហារនោះ អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសឥតឈប់ឈរទៅលើតំបន់ហ្គាហ្សា ក្រោមការក្លែងបន្លំគោលដៅទៅលើក្រុមហាម៉ាស។ ផ្ទុយទៅវិញ ការទម្លាក់គ្រាប់បែកដែលគាំទ្រដោយប្រទេសលោកខាងលិច និងអាវុធរបស់សហរដ្ឋអាមេរិក បានបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនជិត ២.៥០០ នាក់ស្លាប់ និង ៩.២០០ នាក់ទៀតរងរបួស។ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានទម្លាក់គ្រាប់បែកជាង៦.០០០គ្រាប់ ទៅលើតំបន់ហ្គាហ្សារួចហើយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm