កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​បំពាក់​កៅអី​បាន ៨០% ហើយ​

2021/06/04 05:21:05 pm        206

​បាល់ទាត់៖ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​បំពាក់​កៅអី​កីឡដ្ឋាន​ធំ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​គឺ​សម្រេច​បាន ៨០% ហើយ ខណៈ​នៅសល់ ២០% ទៀតគ្រោង​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។​

​ការ​បញ្ជាក់​របស់​រដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​នេះ បន្ទាប់ពី​មាន​កិច្ចប្រជុំ​ពិសេសរវាង​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្ដរ​ក្រសួង​ត្រួតពិនិត្យ​បច្ចេកទេស នៃ​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ឯកឧត្ដម វ៉ូ គួ​ឈ័ន ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្មនៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្ដាប់​សេចក្ដីរាយការណ៍​អំពី​វឌ្ឍនភាព នៃ​ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ថ្មីៗ។​ ​ឯក​ឧត្ដម វ៉ា​ត់ ចំរើន បាន​បន្ថែម​ថា តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​សាងសង់​ចិន សំណង់​កីឡដ្ឋាន​ធំ​ទាំងអស់នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​បាន​រួចរាល់​អស់ហើយ​។ ចំណែក​ការ​បំពាក់​កៅ​អី​អង្គុយ​សរុប ៦​ម៉ឺន​កៅអីក៏​សម្រេច​បាន ៨០% ដែរ ហើយ​នៅសល់ ២០% ទៀតនឹង​ត្រូវ​បញ្ចប់​ក្នុង​​ពេល​ឆាប់ៗ។ រីឯ​ស្មៅ​វិញ​បាន​លូតលាស់​ល្អ និង​មាន​គុណភាព​ខ្ពស់​តាម​ការ​ចង់​បាន ពោល​គឺ​ជាទី​លាន​បាល់ទាត់​ស្មៅ​ធម្មជាតិ​ស្តង់ដារ​អន្តរជាតិ សម្រាប់​ត្រៀម​ស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ដោយឡែក​ពាក់ព័ន្ធ​ការ​សេសសល់​វិញ ត្រូវ​បាន​ភាគី​ទាំងពីរ​ជជែក​យ៉ាង​លម្អិត ពិសេស​លើ​ការសាងសង់​ផ្ទាំង​និមិត្តរូប​សំណង់ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ជំនួយ​ឥត​សំណង់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដូចជា​ការសាងសង់​នូវ​ស្លាក​សញ្ញានៃ​ការ​ថ្លែង​អំណរគុណ ស្លាក​សញ្ញា​ចំណងមិត្តភាព ស្លាក​សញ្ញានៃ​ប្រវត្តិ និង​ដំណើរ​ការសាងសង់ ក៏ដូចជា​ស្លាក​សញ្ញា និង​ជា​និមិត្តរូប​ផ្សេងទៀត ដែល​ភាគី​ទាំងពីរបាន​ឯកភាព​គ្នា​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន។​ ​គួរ​ដឹង​ថា កីឡដ្ឋាន​ធំនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​បើក​ការដ្ឋាន​សាងសង់កាលពី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រជា​ជន​ចិនក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦០​លាន​ដុល្លារ។ សមិទ្ធផល​ដ៏​អស្ចារ្យ​នេះអាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ ៦​ម៉ឺន​នាក់​នេះ ដើម្បី​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm