PATA រំពឹងថា ទេសចរអន្តរជាតិនឹងកើនឡើង ខណៈព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប បើកដំណើរការ

2023/10/16 10:34:28 pm        3.1 K

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រកាសបើកដំណើរការទទួលជើងហោះហើរពាណិជ្ជកម្មទី១ ជាផ្លូវការ។ សម្រាប់ការបើកដំណើរការព្រលានយន្តហោះថ្មីទំនើបស្តង់ដារអន្តរជាតិនេះ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាភិច PATA ប្រចាំនៅកម្ពុជា រំពឹងថា នឹងមានភ្ញៀវទេសចរអន្តរជាតិកើនឡើងខ្លាំងជាបន្តបន្ទាប់ចូលទស្សនាខេត្តសៀមរាប និងកម្ពុជាទាំងមូល។

លោក ធួន ស៊ីណាន ប្រធានPATA ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់BTV​ នៅថ្ងៃទី១៦ ខែតុលានេះថា ជាទូទៅនៅពេលដែលព្រលានយន្តហោះអន្តរជាតិមួយបើកដំណើរការ គឺក្រុមហ៊ុនគ្រប់គ្រង​ព្រលានផ្ទាល់ និងភាគីពាក់ព័ន្ធនានាទៀត តែងតែសហការគ្នារៀបចំផែនការ​គ្រប់គ្រងពាណិជ្ជកម្ម ធ្វើទីផ្សារចំបង ទីផ្សារផ្គត់ផ្គង់​ និងទីផ្សារទូទៅនានា ​និងបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ ដឹកអ្នកដំណើរអន្តរជាតិ ​មកពីតាមបណ្តាប្រទេសនានាលើពិភពលោក មកកាន់កម្ពុជា។

យ៉ាងណាក៏ដោយនៅក្នុងដំណើរបើកព្រលានយន្តហោះអន្តរជាតិថ្មីនេះ ​លោក ធួន ស៊ីណាន បានស្នើភាគីពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) សូមពង្រីកការផ្សព្វផ្សាយ​ និងពង្រីកទីផ្សារតភ្ជាប់ជើងហោះហើរត្រង់ឲ្យបានច្រើន​ប្រទេស​ជាពិសេសទីផ្សារគោលដៅធំៗ ក្នុងតំបន់អាស៊ី ​តំបន់អឺរ៉ុប អាហ្រឹ្វក និងអាមេរិចជាដើម។

នៅក្នុងដំណើរចុះត្រួតពិនិត្យព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនេះដែរ កន្លងមក ​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺបាន​សាងសង់​ដាក់បញ្ចូល​ និងការរចនាឱ្យមានលក្ខណៈភាពជាខ្មែរ ការថែរក្សានិងលើក​ស្ទួយ​អត្តសញ្ញាណជាតិ ហើយឯកឧត្តម ក៏ស្នើអ្នកបម្រើការ និងភាគីពាក់ព័ន្ធនានាសូមបង្កើន​ការ​ផ្តល់សេវាបដិសណ្ឋារកិច្ច ផ្តល់ភាពកក់ក្តៅ រួសរាយ រាក់ទាក់ និងការសម្របសម្រួលឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដល់ការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរអន្តជាតិនានា​នៅតាមច្រកទ្វារអន្តរជាតិនានា។

ឯកឧត្តម ម៉ាវ ហាវណ្ណាល់ រដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា កម្ពុជា រយៈពេល៩ខែ គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៣នេះ គឺមានជើងហោះហើរចេញចូលកម្ពុជាជាមធ្យម៨៥០ជើង ក្នុងមួយសប្តាហ៍ និងបានទទួលអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសបានប្រមាណ៧លាននាក់ ហើយតាមតួលេខ​នេះគឺ កើនបានប្រមាណ៥០% នៃចំនួនអ្នកដំណើរសរុបនៅឆ្នាំ២០១៩ ពេលមិនទាន់មាន​វិបត្តិកូវីដ១៩ ​ខណៈអាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ​មាន​សមត្ថភាព​ទទួល​យន្តហោះចុះចត ១ម៉ោង បានចំនួន២៤គ្រឿង និងអាចទទួលអ្នកដំណើរអន្តរជាតិប្រមាណជា ៧លាននាក់ ក្នុងមួយឆ្នាំៗ៕អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        136
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        103
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm