លោក Biden៖ ការកាន់កាប់តំបន់ហ្គាហ្សារបស់អ៊ីស្រាអែល នឹងក្លាយជា «កំហុសដ៏ធំ»

2023/10/16 10:58:13 pm        124

ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី១៥ ខែតុលា) ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា រាល់សកម្មភាពរបស់ប្រទេសអ៊ីស្រាអែល ដើម្បីកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបម្តងទៀតនោះ នឹងក្លាយជា «កំហុសដ៏ធំមួយ» ខណៈដែលកងទ័ពអ៊ីស្រាអែល បានរៀបចំសម្រាប់ការវាយលុកផ្លូវគោក។

អ៊ីស្រាអែល ដែលកំពុងស្វះស្វែងរកការសងសឹក ចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា បានប្រកាសសង្រ្គាមលើក្រុមសកម្មប្រយុទ្ធ ដោយចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងព្រមានប្រជាជនជាង ១លាននាក់ នៅភាគខាងជើងតំបន់ហ្គាហ្សាឲ្យផ្លាស់ទីទៅភាគខាងត្បូង មុនពេលមានប្រតិបត្តិការ។

នៅពេលត្រូវបានសួរ ដោយកម្មវិធីព័ត៌មាន 60 Minutes របស់ប្រព័ន្ធផ្សព្វផ្សាយ CBS ថា តើលោកនឹងគាំទ្រការកាន់កាប់តំបន់ហ្គាហ្សា ដោយសម្ព័ន្ធមិត្តរបស់អាមេរិកដែរ ឬទេ លោក Biden បានឆ្លើយតបថា៖ «ខ្ញុំគិតថា វាជាកំហុសដ៏ធំមួយ»។ លោកបានបន្តថា ក្រុមហាម៉ាស «មិនតំណាងឲ្យប្រជាជនប៉ាឡេស្ទីនទាំងអស់» នោះទេ ហើយលោកបានបន្ថែមថា ប៉ុន្តែការលុកលុយ និង «កម្ចាត់ពួកជ្រុលនិយម» គឺជា "តម្រូវការចាំបាច់»។

សូមរំលឹកថា ការវាយប្រហារដោយក្រុមហាម៉ាស បានឃើញថា ក្រុមសកម្មប្រយុទ្ធ បានបាញ់ ចាក់ និងដុតសម្លាប់មនុស្សជាង ១៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចាប់តាំងពីពេលនោះមក បានបំផ្លិចបំផ្លាញតំបន់នេះ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២.៦៧០នាក់ នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាប្រជាជនប៉ាឡេស្ទីនសាមញ្ញ។

គួរបញ្ជាក់ដែរថា អ៊ីស្រាអែលបានកាន់កាប់តំបន់ហ្គាហ្សាលើកដំបូង ក្នុងសង្គ្រាមរយៈពេល ៦ថ្ងៃ ក្នុងឆ្នាំ១៩៦៧ ហើយតំបន់នេះទើបត្រូវបានប្រគល់ឲ្យប៉ាឡេស្ទីនវិញទាំងស្រុង ក្នុងឆ្នាំ២០០៥៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm