រដ្ឋាភិបាល​ស្រមោល​មី​យ៉ាន់​ម៉ា​ជំរុញ​ឲ្យ​ជន​ជាតិ​ភាគ​តិច​រ៉ូ​ហ៊ីង​យា​ចូលរួម​ប្រឆាំង​របប​យោធា

2021/06/04 05:27:29 pm        100

មីយ៉ាន់ម៉ា៖ រដ្ឋាភិបាល​ស្រមោល​នៅ​សហភាព​មី​យ៉ាន់​ម៉ា ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អំពាវនាវ​ឲ្យ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ាជួយ​ខ្លួន ​ក្នុង​ការ​ផ្ដួល​រំលំ​របប​សឹក​មួយ​នេះដោយ​សន្យា​ផ្ដល់​សញ្ជាតិ និង​ការ​ធ្វើ​មាតុភូមិនិវត្តន៍សម្រាប់​សហគមន៍​ម៉ូ​ស្ល៊ី​ម ​ដែល​រង​ការ​សង្កត់សង្កិនចូល​មក​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​នា​ពេល​អនាគត​។

​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ​ ចាប់​តាំង​ពី​យោធា​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល ​របស់​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ប្រជាធិបតេយ្យ​ លោកស្រី Aung San Suu Kyi និង​គណ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ​របស់​លោកស្រី​កាលពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​។​ ការ​បង្ក្រាប​យ៉ាង​សាហាវ​លើ​អ្នក​ប្រឆាំង​ដោយ​របស់​យោធា ​បាន​សម្លាប់​មនុស្ស​ជាង ​៨០០​នាក់ នេះ​បើ​យោង​តាម​ក្រុម​ឃ្លាំមើល​ស្ថានភាព​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ របប​សឹក​មី​យ៉ាន់​ម៉ា​បាន​ចាត់​ទុក​រដ្ឋាភិបាលស្រមោល​ជា​ក្រុម​ភេរវករ ដោយ​សំដៅ​លើ​នរណា​ម្នាក់​ដែល​និយាយ​អំពី​ពួកគេ រួម​ទាំង​ក្រុម​អ្នកសារព័ត៌មាន អាច​ត្រូវ​បាន​ពិចារណា​ក្នុង​ការ​ចោទប្រកាន់​ ក្រោម​ច្បាប់​ប្រឆាំង​ភេរវកម្ម​។

​ក្រុម​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា យើង​បាន​អញ្ជើញ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ាង​ឲ្យ​ចូលរួម​ពួតដៃគ្នា​ជាមួយ​យើង ​និង​ក្រុម​ផ្សេងទៀត​ចូលរួម​បដិវត្តន៍​រដូវ​ផ្កា​រីក (Spring Revolution ) ប្រឆាំង​នឹង​របប​សឹក​មី​យ៉ាន់​ម៉ា។ គួរ​រម្លឹក​ថា ​មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧៤០,០០០នាក់​បាន​ភៀសខ្លួន​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ​បន្ទាប់ពី​យុទ្ធនាការ​បង្ហូរ​ឈាម​របស់​យោធា​កាលពី​ឆ្នាំ២០១៧​ ដែល​អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស​ថា​ ជា​ការ​សម្លាប់​ផ្ដាច់​ពូជ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm