កម្ពុជាត្រូវបានអនុម័តឱ្យទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី១២

2023/10/17 01:59:43 am        65

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានសម្រេចជាឯកច្ឆន្ទឱ្យ ACC ដែលមានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធាន បន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ (UNESCO) សម្រាប់អាណត្តិ ៥ឆ្នាំ។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជាក៏ទទួលបាននូវសេចក្ដីទុ កចិត្តឱ្យបន្តដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ និងវេទិកាយុវជន ICAPP ព្រមទាំងធ្វើជាម្ចាស់ផ្ទះនៃម ហាសន្និបាត ICAPP លើកទី១២ កិច្ចប្រជុំ ACC លើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី៦ កាលពីខែធ្នូ ឆ្នាំ២០១០ រួចមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិ ន្រ្តៃយ៍ ICAPP លើកទី៤០ និងវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៥ ថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០ ២៣ នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ ចេញផ្សាយឱ្យដឹង។

ប្រភពដដែលបន្តថា ក្នុងកិច្ចប្រជុំនៅប្រទេសនេប៉ាល់នេះដែរ អង្គប្រជុំបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងភាពជោគជ័យនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០ ២៣ របស់កម្ពុជាថា មានភាពសេរី យុត្តិធម៌ និងការផ្ទេរអំណាចតាមការបោះឆ្នោតប្រជាធិបតេយ្យក្រោ មការដឹកនាំរបស់សម្តេចតេជោ ទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកបដោយសន្តិភាព។ 

អង្គប្រជុំ ICAPP ក៏បានឱ្យដឹងដែរថា កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសតភ្ជាប់នូវវប្បធម៌ និងអរិ យធម៌រវាងដែនដីខ្ពង់រាបហិម៉ាល័យ និងដែនដីទំនាបតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងជាប្រទេសដែលលើ កកម្ពស់ និងរក្សាបាននូវគុណតម្លៃសន្តិភាព ប្រជាធិបតេយ្យ និងជំនឿសាសនាផងដែរ។

សូមរម្លឹកផងដែរថា តាមការចាត់តាំងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណប ក្សប្រជាជនកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) គណៈប្រតិភូគ ណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងបរទេស និងជាអគ្គនាយក ACC បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤០ និងវេទិកាន យោបាយអាស៊ី-អឺរ៉ុបលើកទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយគណបក្សកុម្មុយនីស្តនេប៉ាល់(UML) ដោយមានការចូលរួមពីតំ ណាងគណបក្សនយោបាយចំនួន ២៦ មកពីប្រមាណ ១៦ ប្រទេស នៅអាស៊ី និងអឺរ៉ុប ដោយបានអនុម័តនូវសេចក្តីថ្លែងការណ៍ទីក្រុងរដ្ឋមណ្ឌ ដែលជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងបណ្ដាគណបក្សនយោបាយ និងស្ថាប័នពាក់ព័ន្ធនៅអាស៊ី និងអឺរ៉ុប ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព និងធានាបាននូវស្ថិរភាពហិរញ្ញវត្ថុក្រោយវិបត្តិកូវីដ-១៩៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm