លោក ពូទីន ប្រាប់លោកណេតាន់យ៉ាហ៊ូថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែក ក្នុងការបញ្ឈប់ជម្លោះ

2023/10/17 05:04:08 pm        171

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនា តាម​ទូរស័ព្ទ​ជា​លើកដំ​បូង​ជាមួយ​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោកបេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃការវាយប្រហាររបស់ក្រុមហាម៉ាសមកលើអ៊ីស្រាអែល ហើយបានប្រកាសថា «មិន​មាន​ការ​កើន​ឡើងកម្តៅបន្ថែមទៀត» រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងត្រូវ​បាន​អនុញ្ញាតឲ្យកើតឡើងនោះទេ។

លោកពូទីន បានប្រកាស​ពី​ជំហាន​របស់​រុស្ស៊ី​ក្នុង​ការ​«សម្រួល​ដល់​ការ​ធ្វើឲ្យ​ស្ថាន​ការណ៍​មាន​ប្រក្រតី​ភាព​ឡើងវិញ និងទប់ស្កាត់ការកើនឡើងកម្តៅបន្ថែមទៀត រវាងអ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស»។

សេវាសារព័ត៌មានរបស់វិមានក្រឹមឡាំង ក៏បានរាយការណ៍ផងដែរថា លោកពូទីន បានជូន​ដំណឹង​ដល់​លោក​ណេតានីយ៉ាហ៊ូអំពីជំហានដែលរុស្ស៊ីកំពុងអនុវត្ត ដើម្បីជួយ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​មាន​ភាព​ប្រក្រតី​ឡើង​វិញ ទប់ស្កាត់ការកើនឡើងនៃអំពើហិង្សា និងទប់ស្កាត់មហន្តរាយមនុស្សធម៌ នៅ​តំបន់​ហ្គាហ្សាស្ទ្រីប។

លោកបានរំលឹកឡើងវិញនូវឆន្ទៈជាគោលការណ៍របស់រុស្ស៊ីក្នុងការធ្វើការ ដើម្បីបញ្ចប់ជម្លោះនេះ។

មុន​នេះ លោកពូទីន បានសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប ស៊ីរី និង​ប៉ាឡេស្ទីន។

បន្ថែម​ពីលើនេះ លោក ពូទីន បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ដែល​ត្រូវ​បានសម្លាប់ ដោយថ្កោលទោសចំពោះ«សកម្មភាពណាមួយ ដែល​ធ្វើ​ឲ្យ​ជន​ស៊ីវិល​រង​គ្រោះ​ ជាពិសេសស្ត្រី និងកុមារ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        52
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm