៥​ខែ​ជនសង្ស័យ​ជាង​៦​ពាន់​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ​និង​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត៧០០​គីឡូក្រាម

2021/06/04 06:08:13 pm        193

ភ្នំពេញ ៖ ការ​ចាប់ខ្លួន​ជនសង្ស័យ​ជាង​៦​ពាន់​នាក់ ​និង​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត ​៧០០ គីឡូក្រាម ​នៅក្នុង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​រយៈពេល​៥​ខែ ​គិត​ចាប់ពី​ពីថ្ងៃ​ទី​១ ខែមករា​ ដល់​ថ្ងៃទី​៣០​ ខែឧសភា ឆ្នាំ២០២១​នេះ​។ ​នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ​ដែល​ទូរទស្សន៍​BTV​ ទទួល​បាន​ នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា​នេះ​។

របាយការណ៍​ បានបង្ហាញ​ថា​ ករណី​ជួញ​ដូរ រក្សាទុក ​កែច្នៃ ចាត់ចែង ​និង​ដាំ​ដុះ ​បង្ក្រាប​បាន ១៨៤៦​ករណី​ឃាត់ខ្លួន​មនុស្ស ​៣៦០១​នាក់ (​ស្រី ២៦២​នាក់​)​ ។ ​ករណី​ប្រើប្រាស់​បង្ក្រាប​បាន ៩៤៨​ករណី , ឃាត់ខ្លួន​មនុស្ស ២៧៦៨​នាក់​(​ស្រី ៩៧​នាក់​) ​និង​អនុវត្ត​ន៍​ដីកា​ចំនួន ១៨៣​ដីកា ឃាត់ខ្លួន​មនុស្ស​ចំនួន ១៦៩​នាក់ (​ស្រី​៦​នាក់​) ។

ប្រភព​ដដែល​ បាន​ឲ្យ​ដឹង​ទៀតថា​ លទ្ធផល​អនុវត្តន៍​ច្បាប់​នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ពីថ្ងៃ​ទី​០១​ ខែមករា​ ដល់​ថ្ងៃទី​៣០​ ខែឧសភា​ឆ្នាំ២០២១ ​បង្ក្រាប​បាន២៧៩៤​ករណី , ឃាត់ខ្លួន​មនុស្ស​ចំនួន​៦៣៦៩​ នាក់ (​ស្រី ៣៥៩​នាក់​)​ក្នុង​នោះ​ មាន​ជនបរទេស​ចំនួន​៧៩​នាក់​ស្រី​៦​នាក់ មាន​៨​សញ្ជាតិ​។

ដោយឡែក​សម្រាប់​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ដកហូត​បាន​ចំនួន​ជាង ៦៩១​គីឡូក្រាម​និង​កញ្ឆា 14,695​ដើម កញ្ឆា​សួត 63kg106g​។ ​សម្ភារៈ​ចាប់យក​មាន រថយន្ដ 38​គ្រ ម៉ូតូ 643​គ្រ ទូរស័ព្ទ​2287​គ្រ​ជញ្ជីង 104​គ្រ អាវុធខ្លី2​ដើម អាវុធ​វែង18​ដើម (​កែច្នៃ 11​ដើម​)​។ ​លុយ​ខ្មែរ 8,394,200 រៀល ,​លុយ​អាមេ​រិក 1,264 ដុល្លារ​, លុយ​ថៃ 24,120​បាត ​និង​លុយ​វៀតណាម 21,000 ដុង​៕

​អត្ថបទ​ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        90
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm