ជម្រុះ World Cup៖ គ្រូកម្ពុជា និងប៉ាគីស្ថាន បង្ហាញការគោរពគ្នា មុនជំនួបកាត់ក្ដី ជើងទី២ ល្ងាចនេះ

2023/10/17 06:09:53 pm        670

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន នៅជើងទី២ នៃ​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 នាវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០២៣ ត្រូវនឹងពេលវេលានៅកម្ពុជា ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គបន្ដ បន្ទាប់​ពីប្រកួតជើងទី១ ស្មើគ្នា ០-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

មុនជំនួបនៅកីឡដ្ឋាន Jinnah នាទីក្រុងអ៊ីស្លាម៉ាបាដ គ្រូបង្វឹកក្រុមទាំងពីរ សុទ្ធ​តែបា​នប​ង្ហាញ​ការ​គោរព​គ្នា ក្នុងសន្និសីទសារព័ត៌មាន ហើយរំពឹងកូនក្រុមនឹងធ្វើបានល្អរៀងៗខ្លួន ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ និងឈានទៅវគ្គបន្ដ នៃពានរង្វាន់បាល់ទាត់ពិភពលោកនេះ ។

លោ Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានអរគុណម្ចាស់ផ្ទះប៉ាគីស្ថាន ដែល​បានទទួលស្វាគមន៍ក្រុមគោព្រៃយ៉ាងល្អ តាំងពីព្រលានយន្ដហោះ រហូតដល់សណ្ឋាគារ ក៏​ដូច​ជា​ភាពរួសរាយរបស់ប្រជាជនប៉ាគីស្ថាន ។

លោកថា ប៉ាគីស្ថាន គឺជាក្រុមមួយដែលរៀបចំបានល្អ ហើយ​ពួក​គេ​បាន​នាំយក​កីឡាក​រ​មក​ពី​អឺរ៉ុប​មួយ​ចំនួន ដើម្បីលេងតំណាងក្រុមពួកគេ និងកីឡាករក្នុងប្រទេសសំបូរដោយកីឡាករល្អ ហើយ​ពួក​គេ​មាន​ភាគរយខ្ពស់ជាងកម្ពុជា ដ្បិតនេះជាការប្រកួតលើទឹកដីពួកគេ ។ យ៉ាង​ណា​មិញ​កម្ពុជា​បាន​ត្រៀម​ខ្លួនប្រយុទ្ធសម្រាប់ការប្រកួតនេះ ដើម្បីដណ្ដើមជ័យជម្នះជូនប្រទេសកម្ពុជា ។

ចំណែកលោក Stephen Constantine គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថាន នៅតែ​ចាត់​ទុក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គឺជាក្រុមមួយ ដែលមានច្បាប់ទម្លាប់ និងការរៀបចំបានល្អ ។ ដូច្នេះការ​ប្រកួត​នេះ​ គឺជាការប្រកួតដែលតានតឹងមួយ សម្រាប់ប៉ាគីស្ថាន ក្នុងការប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ តែលោកសង្ឃឹមថា ក្រុមខ្លួននឹងធ្វើបានល្អ ដើម្បីសម្រេចបាននូវលទ្ធផលមួយដែលល្អ ។

គួរដឹងថា នេះជាលើកដំបូងហើយ ដែលប៉ាគីស្ថាន បានរៀបចំការប្រកួតលើកទឹកដីខ្លួន ក្នុង​រយៈ​ពេល​ ៨ឆ្នាំចុងក្រោយ ។ ការណ៍នេះ ក៏បានធ្វើឲ្យលោក Felix Dalmas ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះដែ​រ​ ដ្បិតអ្នកគាំទ្រប៉ាគីស្ថានភ្លុកទឹកភ្លុកដី កំពុងទន្ទឹងរង់ចាំការប្រកួតនេះ ដែលជា​សម្ពាធ​មួយ​សម្រាប់​ក្រុម​ខ្លួន​។

ត្រឡប់មកចាប់អារម្មណ៍ការប្រកួតនាល្ងាចថ្ងៃអង្គារនេះ សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹង​ទទួល​បាន​កៅអីវគ្គជម្រុះជុំទី២ នៃពានរង្វាន់ FIFA World Cup 2026 តែម្ដង បន្ទាប់ពីក្រុម​ទាំង​ពីរ​ បានត្រឹមប្រកួតស្មើគ្នា ០-០ នៅទឹកដីកម្ពុជា កាលពីជើងទី១៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm