លោក ត្រាំ សន្យាបណ្តេញជនអន្តោប្រវេសន៍ដែលគាំទ្រក្រុមហាម៉ាស និងហាមប្រាមពលរដ្ឋមូស្លីមពីសហរដ្ឋអាមេរិក

2023/10/17 06:11:47 pm        348

លោក ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃចន្ទ (១៦ តុលា) ថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត លោកនឹងរារាំងជនអន្តោប្រវេសន៍ដែលគាំទ្រក្រុមហាម៉ាស មិនឱ្យចូលសហរដ្ឋអាមេរិក និងបញ្ជូនក្រុមមន្ត្រីទៅក្នុងបាតុកម្មគាំទ្រក្រុមហាម៉ាស ដើម្បីចាប់ខ្លួនបាតុករ និងនិរទេសជនអន្តោប្រវេសន៍ណា ដែលគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាសាធារណៈ។

នៅលើយុទ្ធនាការសំចតមួយក្នុងរដ្ឋ Iowa លោក ត្រាំ បានឆ្លើយតបទៅនឹងអំពើដ៏ឃោរឃៅរបស់ក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ១.៣០០នាក់ និងបានបង្កឱ្យមានសង្រ្គាម ដែលក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២.៨០០នាក់ នៅក្នុងតំបន់ហ្គាហ្សា។

លោក ត្រាំ ដែលបានធ្វើជាប្រធានាធិបតីអាមេរិក ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បាននិយាយថា ប្រសិនបើលោកត្រូវបានជាប់ឆ្នោតនៅសេតវិមានអាណត្តិទីពីរ លោកនឹងហាមឃាត់ការចូលក្នុងសហរដ្ឋអាមេរិក សម្រាប់អ្នកណាម្នាក់ដែលមិនជឿលើសិទ្ធិរបស់អ៊ីស្រាអែល និងដកហូតទិដ្ឋាការរបស់និស្សិតបរទេស ដែល «ប្រឆាំងនឹងជនជាតិជ្វីហ្វ»។

លោកត្រាំ ក៏បានប្តេជ្ញាថា នឹងបង្កើនការហាមឃាត់ការធ្វើដំណើរពី «ប្រទេសណាដែលញាំញីដោយភេរវកម្ម» ផងដែរ។ លោកមិនបានពន្យល់ពីមធ្យោបាយដែលខ្លួននឹងអនុវត្តការលើកឡើងនោះទេ រួមទាំងការទាមទារឱ្យជនអន្តោប្រវេសន៍គាំទ្រសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការមានវត្តមាន នៅក្រោមអ្វីដែលលោកហៅថា «ការត្រួតពិនិត្យមនោគមវិជ្ជាដ៏ខ្លាំងក្លា»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm