ក្រុមហាម៉ាស ចង់ដោះដូរចំណាប់ថ្នូរជាមួយអ្នកទោសប៉ាឡេស្ទីនទាំងអស់ ដែលជាប់ក្នុងពន្ធនាគារអ៊ីស្រាអែល

2023/10/17 06:32:45 pm        305

មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាសមួយរូប បាននិយាយកាលពីថ្ងៃចន្ទ (១៦ តុលា) ថាក្រុមនេះ «មានអ្វីដែលខ្លួនត្រូវការសម្រាប់ការដោះដូរ» ដើម្បីដោះលែងពលរដ្ឋប៉ាឡេស្ទីនទាំងអស់ នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ដោយបង្ហាញថា ក្រុមសកម្មប្រយុទ្ធមួយនេះ អាចព្យាយាមប្រើប្រាស់ជនជាតិអ៊ីស្រាអែល ដែលខ្លួនបានចាប់ជំរិតជាការដាក់បន្ទុកចរចា ដើម្បីធានាការដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលមានប្រហែលជា ៦.០០០នាក់ ក្នុងពន្ធនាគាររបស់រដ្ឋជី្វហ្វមួយនេះ។

រយៈពេលភ្លាមៗបន្ទាប់ពីមន្ត្រីរបស់ក្រុមហាម៉ាស លោក Khaled Meshaal បានធ្វើការលើកឡើងលើចំណាប់ថ្នូរ ដែលរួមមានជនជាតិអ៊ីស្រាអែល និងពលរដ្ឋបរទេស ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា កងកម្លាំងស្លាបប្រដាប់អាវុធរបស់ក្រុមនេះ បាននិយាយដាច់ដោយឡែកថា ពលរដ្ឋដែលមិនមែនជាជនជាតិអ៊ីស្រាអែល គឺជា «ភ្ញៀវ» ដែលនឹងត្រូវបានដោះលែង «នៅពេលដែលកាលៈទេសៈអនុញ្ញាត»។

ខ្មាន់កាំភ្លើងមកពីក្រុមហាម៉ាស បានចាប់ចំណាប់ថ្នូរជាច្រើននាក់ បន្ទាប់ពីបានវាយលុកតាមសហគមន៍ និងមូលដ្ឋានយោធាអ៊ីស្រាអែលភាគខាងត្បូង ដោយបានសម្លាប់មនុស្សជាង ១.៣០០នាក់។ យោធាអ៊ីស្រាអែលនិយាយថា ក្រុមនេះបានចាប់ចំណាប់ថ្នូរចំនួន ១៩៩នាក់នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែក្រុមហាម៉ាសនិយាយថា ខ្លួនមានចំណាប់ថ្នូរចន្លោះពី ២០០នាក់ទៅ ២៥០នាក់។

កាលពីឆ្នាំ២០១១ អ៊ីស្រាអែលបានផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ជាថ្នូរនឹងការដោះលែងទាហានអ៊ីស្រាអែលម្នាក់ ឈ្មោះ Gilad Shalit ដែលត្រូវបានឃុំខ្លួនអស់រយៈពេល ៥ឆ្នាំ។ ការដោះដូរបែបនោះ ដែលនៅពេលនោះត្រូវបានរិះគន់ដោយជនជាតិអ៊ីស្រាអែល មួយចំនួនថា ជារឿងមិនស្មើភាពនោះ មើលទៅប្រហែលជាការចរចាមួយដែលមិនអាចទៅរួច ព្រោះមានមនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm