ជនជាតិស៊ុយអែតពីរនាក់ ត្រូវបានបាញ់សម្លាប់នៅបែលហ្ស៊ិក ខណៈបង្កើនការប្រកាសអាសន្នភេរវកម្មដល់កម្រិតកំពូល

2023/10/17 06:37:19 pm        447

ជនជាតិស៊ុយអែតពីរនាក់ ត្រូវបានបាញ់សម្លាប់ និងអ្នកទីបីបានរងរបួស នៅកណ្តាលទីក្រុងព្រុចសែលកាលពីយប់ថ្ងៃច័ន្ទ (១៦ តុលា) ហើយបុរសម្នាក់ដែលបានកំណត់អត្តសញ្ញាណខ្លួនឯងថា ជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវលើការបាញ់ប្រហារនោះ នៅក្នុងវីដេអូមួយដែលបានបង្ហោះតាមអ៊ីនធឺណិត។

ជនសង្ស័យដែលជាឃាតករនោះ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ បន្ទាប់ពីការបាញ់ប្រហារ ខណៈដែលការប្រកួតបាល់ទាត់រវាងបែលហ្ស៊ិក និងស៊ុយអែត ហៀបនឹងចាប់ផ្តើម ដែលបង្កឱ្យមានការតាមប្រមាញ់ជនឧក្រិដ្ឋដ៏ធំ និងបានជំរុញឱ្យប្រទេសបែលហ្ស៊ិក បង្កើនការប្រុងប្រយ័ត្ននៃអំពើភេរវកម្មដល់កម្រិតខ្ពស់បំផុត។

រដ្ឋអាជ្ញាសហព័ន្ធបែលហ្ស៊ិកម្នាក់ បាននិយាយថា មិនមានភ័ស្តុតាងណាមួយដែលបង្ហាញថា អ្នកវាយប្រហារ ដែលនៅតែមិនទាន់ចាប់ខ្លួនបាននោះ មានទំនាក់ទំនងណាមួយទៅនឹងជម្លោះជាថ្មីរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនឡើយ ដោយបន្ថែមថា ហេតុផលសម្រាប់ការវាយប្រហារនេះ គឺប្រហែលជាមកពីសញ្ជាតិរបស់ជនរងគ្រោះ។

គួររម្លឹកផងដែរថា ប្រទេសស៊ុយអែត កាលពីខែសីហា បានបង្កើនការប្រកាសអាសន្នភេរវកម្មរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតទីពីរ ដោយព្រមានអំពីកំណើននៃការគំរាមកំហែង ប្រឆាំងនឹងផលប្រយោជន៍ស៊ុយអែតនៅបរទេស បន្ទាប់ពីជម្លោះដុតគម្ពីរកូរ៉ាន និងទង្វើផ្សេងទៀតនៅក្នុងប្រទេសស៊ុយអែត ប្រឆាំងនឹងអត្ថបទធម៌ដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាម ដែលបានធ្វើឱ្យប្រជាជនម៉ូស្លីមខឹងសម្បារ និងបានបង្កជាការគំរាមកំហែងពីពួកសកម្មប្រយុទ្ធអ៊ីស្លាម ជីហាត ផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm