មន្ត្រីសុខាភិបាលរាជធានី បន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ជូនកុមារីអាយុ៩ឆ្នាំ

2023/10/17 06:47:59 pm        572

មន្ត្រីសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បាន​បន្ត​យុទ្ធនាការ​ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនជូនកុមារីអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ នៅ​សាលា​បឋមសិក្សាទួលគោក តាមភូមិ និងមណ្ឌលសុខភាព។

បើតាមលោក គិត សេដ្ឋា អនុប្រធានការិយាល័យសុខាភិបាលសុ្រកប្រតិបតិ្តចតុមុខ មនី្ទរ​សុខាភិបាល នៃ​រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យចំនួន៧រូប បាន​ចុះ​មក​ផ្តល់​វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនជូនកុមារី ដោយឥតគិតថ្លៃ នៅ​ក្នុង​សាលា​បឋម​សិក្សា​ទួល​គោក ពេញមួយថ្ងៃ(ព្រឹក-រសៀល)។ សូមជម្រាបជូនមាតា បិតា អាណាព្យាបាលថា ការ​ផ្តល់​វ៉ាក់សាំង​ជូន​កុមារីនេះ ក្នុងគោលបំណងដើម្បីការពារជំងឺមហារីកមាត់ស្បូន ព្រោះថា​ជំងឺ​មហារីក​មាត់​ស្បូន ជានិច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា ឃាតកលាក់មុខ ហើយ​ក៏​ជាជំ​ងឺ​មួយ​ដែល​អាច​ការ​ពារ​បានទាំងស្រុងផងដែរ ដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូន បង្កឲ្យ​កើត​ជំងឺ​មហា​រីក​មាត់​ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួន នៃការស្លាប់របស់ស្រី្ត ដោយជំងឺ​មហារីក​នៅ​ទូទាំង​ពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។

កុមារី មានអាយុ៩ឆ្នាំ កំពុងសិក្សានៅសាលាបឋមសិក្សាទួលគោក បានបង្ហាញកី្តរីករាយ ដោយ​ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ ពី​ក្រុម​ការងារ​គ្រូពេទ្យ​ នៃ​ការិយាល័យសុខាភិបាលសុ្រកប្រតិបតិ្តចតុមុខ ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ។

សូមបញ្ជាក់ផងដែរថា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺក្រសួងសុខាភិបាល នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ បានប្រកាសដាក់បញ្ចូលក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដើម្បីសង្រ្គោះជីវិតស្រី្ត ពី​សេចកី្ត​ស្លាប់​ដែល​បណ្តាល​មកពីជំងឺមហារីកមាត់ស្បូន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ ឥលូវនេះ​ប្រទេស​កម្ពុជា បានចូលរួមជាមួយប្រទេសចំនួន១៣៦ផ្សេងទៀត ដែលបានដាក់​បញ្ចូល​ថ្នាំ​បង្ការ​ជំងឺ​មហា​រីមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ៕អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        201
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm