ព្រឹកនេះ ស្ថានភាពទឹកសណ្តរស្ទឹងព្រែកត្នោត មានការបន្តហក់ឡើង ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់

2023/10/17 06:59:04 pm        486

ដោយសារតែស្ថានភាពទឹកនៅតែបន្តហូរមកពីផ្នែកខាងលើខ្លាំង ក្រុមមន្ត្រីជំនាញ បាន​បើកទ្វារ​ទំនប់​៧មករា ប្រមាណ២ម៉ែត្រ ដើម្បីឱ្យទឹកហូរទៅផ្នែកខាងក្រោម ចូលទៅ​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដែលធ្វើឱ្យស្ថានភាពទឹកស្ទឹងបន្តហក់ឡើងខ្ពស់ ដល់កម្រិតត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត។

មន្ត្រីដែលប្រចាំការ នៅទំបន់៧មករា បានប្រាប់ BTV នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០២​៣​នេះ​ឱ្យ​ដឹងថា ស្ថានភាពទឹក មានការហក់ឡើងជាង១ម៉ែត្រ បើធៀបទៅថ្ងៃទី១៦ ម្សិលមិញ ដោយ​ម្សិល​មិញ​ទឹក​មានកម្រិតកម្ពស់ត្រឹមតែ ៥,៤០ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃនេះ ទឹកបាន​ហក់​ឡើង​ដល់​ ៦,៦០ម៉ែត្រ ។ មន្ត្រីដដែលបានបន្ត ជាទូទៅ នៅពេលកម្រិតកម្ពស់ទឹកហក់ឡើងដល់ ៧​ម៉ែត្រ ​ឬហៅថាស្មើរជើងទំនប់ គឺវាបានឡើងដល់ចំណុចមួយដែលត្រូវប្រកាសឱ្យពលរដ្ឋត្រៀមខ្លួន និង​ប្រុង​ប្រយ័ត្នឱ្យបានខ្ពស់បំផុត ហើយស្ថានភាពជាក់ស្តែងនៅព្រឹកនេះ គឺខ្វះតែ ៤តឹក​ទៀត​ប៉ុណ្ណោះ ​នឹងឡើងដល់កម្រិតត្រូវប្រកាសឱ្យពលរដ្ឋផ្នែកខាងក្រោយត្រូវប្រុងប្រយ័ត្នហើយ ។

ប្រភពដដែលបានបន្តថា ស្ថានភាពនៅថ្ងៃនេះ ក្រុមជំនាញ បានបើកទ្វារទឹក២ម៉ែត្រ ដើម្បីឱ្យ​ទឹក​ហូរ​ធ្លាក់​ទៅទ្វារផ្នែកខាងក្រោម ព្រោះដោយសារទឹកបានហូរធ្លាក់ពីផ្នែកខាងលើមកខ្លាំង ពិសេស​ហូរ​មក​ពីខេត្តកំពង់ស្ពឺ ដោយជំនន់ទឹកភ្លៀង ។

ពលរដ្ឋរស់នៅក្បែរតំបន់ស្ទឹងព្រែកត្នោត បានប្រាប់ឱ្យដឹងថា ស្ថានភាពទឹកស្ទឹង មាន​ការ​ហក់​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេលកន្លងមកនេះ ហើយ ការហក់ឡើងនេះ បានធ្វើឱ្យពួកគាត់បានត្រៀមជាស្រេច ក្នុង​ករណី​ប្រសិនបើ ស្ថានភាពទឹកហក់ឡើងរហូតកើតជាការជន់លិចចូលដល់ភូមិ ឬ​លំ​នៅ​ឋា​ន​របស់​ពួក​គាត់ ។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ BTV ឱ្យដឹងផងដែរថា ទន្ទឹម​នឹង​ស្ថានភាព​ទឹក​ស្ទឹងព្រែក​ត្នោត​មាន​ការ​ហក់ឡើងនេះដែរ សមត្ថកិច្ច និងអាជ្ញាធរភូមិសង្កាត់ បានចុះប្រាប់ដល់ពលរដ្ឋ ដែល​មាន​ទីលំ​នៅ​ប្របមាត់ស្ទឹង និងលំនៅឋានងាយរងគ្រោះ ឱ្យត្រៀមខ្លួនឱ្យបានមុនជាស្រេច ដោ​យ​ត្រូវ​រៀប​ចំ​នូវសម្ភារៈ​ និងអ៊ីវ៉ាន់ ដាក់ទៅទីទួលមានសុវត្ថិភាពឱ្យហើយ ព្រោះគ្រោះធម្មជាតិនេះ អាច​កើត​ឡើង​បានដោយមិនទៀងទាត់ពេលវេលានោះទេ ។

សូមបញ្ជាក់ថា ទឹកសណ្តរស្ទឹងព្រែកត្នោត តែង​មាន​ការ​ហក់​ឡើង​ជា​ប្រចាំនៅ​រៀងរាល់​រដូវ​វស្សាចូ​ល​មក​ដល់ គ្រាន់តែឆ្នាំខ្លះហក់ឡើងតិចតួច មិនមិនបង្កផលប៉ះពាល់ តែឆ្នាំខ្លះ​ក៏​មាន​ការ​ហក់​ឡើង​ខ្លាំង​ បង្កជាការជន់លិចដល់លំនៅឋាន និងភូមិមួយចំនួនរបស់ពលរដ្ឋ នៅប្របមាត់ស្ទឹង និ​ង​ក្បែរ​ស្ទឹង​ផង​ដែរ ។ ហើយក្នុងមួយរយះប៉ុន្មានថ្ងៃក្រោយមកនេះ ដោយសារស្ថានភាពអាកាសធាតុ មាន​ភ្លៀង​ធ្លាក់ខ្លាំង ទើបធ្វើឱ្យស្ថានភាពសណ្តរស្ទឹងព្រែកត្នោតមានការហក់ឡើងខ្លាំង តែម្តង ៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm