អាល់ហ្សេរីរ៉ាប់រងចំណាយទាំងស្រុងឱ្យប៉ាឡេស្ទីន រៀបចំការប្រកួតបាល់ទាត់ជម្រុះ World Cup ក្នុងទឹកដីរបស់ខ្លួន

2023/10/17 07:05:57 pm        724

ប្រទេសអាល់ហ្សេរីបានយល់ព្រមតាមការសំណូមពររបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន ដែល​បានស្នើសុំរៀបចំការប្រកួតរបស់ក្រុមជម្រើសជាតិ សម្រាប់ការប្រកួតចំពោះមុខ។

ក្រុមជម្រើសជាតិប៉ាឡេស្ទីន ត្រូវប្រកួតជម្រុះ World Cup 2026 ក្នុងតំបន់អាស៊ីនៅខែក្រោយ ដោយ​ប្រកួតដំបូងត្រូវជួបលីបង់នៅថ្ងៃទី ១៦ ខែវិច្ឆិកា តែលេងនៅទឹកដីអារ៉ាប់រួម ខណៈ​ការ​វិល​មក​ទឹក​ដីប៉ាឡេស្ទីនវិញត្រូវធ្វើឡើង ៥ ថ្ងៃបន្ទាប់ តែត្រូវប្រកួតនៅប្រទេសអាល់ហ្សេរី ភាគ​ខាង​ជើង​ទ្វីប​អាហ្វ្រិក។

មិនត្រឹមតែប៉ុណ្ណោះ អាល់ហ្សេរីបានបញ្ជាក់ថា ប្រទេសរបស់ខ្លួន​នឹង​រ៉ាប់​រង​រាល់​ការចំណាយ​ទាំង​អស់​របស់​សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីនក្នុងការរៀបចំការប្រកួតទាំងស្រុង រួមមាន​ដូច​ជា​ការ​ធ្វើ​ដំណើរការហូបចុក ស្នាក់នៅជាដើម។

សូមបញ្ជាក់ថា សមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន ដែលមាន​ពហុកីឡដ្ឋានជាតិ​មាន​មូល​ដ្ឋាន​នៅ​តំបន់ West Bank បានស្វែងរកជំនួយពីខាងក្រៅ ខណៈដែល​ជម្លោះ​ក្នុង​តំបន់​កាន់​តែ​តាន​តឹង​ឡើង​ ដោយបញ្ជាក់ថា សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ធ្លាប់​បាន​ស្នើ​ឱ្យ​រៀបចំ​ការ​ប្រកួត​នៅ​ទឹកដី​អូស្ត្រាលី ​ជាទឹកដីអព្យាក្រឹត។

ការសំរេចស្នើសុំរៀបការប្រកួតនៅក្រៅទីរបស់ខ្លួន បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ប៉ាឡេស្ទីន​លើ​អ៊ីស្រាអែល​ដោយ​ក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ដែលបានបណ្តាល​ឱ្យ​មនុស្ស​ជាង ១៤០០ នាក់បានស្លាប់ ខណៈតំបន់​ហ្គាហ្សា​បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​វាយ​ប្រហារ​បក​មក​វិញពីអ៊ីស្រាអែល តាមអាកាសដែលបណ្តាលឱ្យមនុស្សជិត ៣០០០ នាក់បានស្លាប់៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm