ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូ មានបំណងជួយការពារមហន្តរាយមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា ខណៈលោកព្យាយាមចូលទៅក្នុងវិបត្តិនៅមជ្ឈិមបូព៌ា ដោយមានការអំពាវនាវជាបន្តបន្ទាប់ ទៅកាន់អ្នកមានតួនាទីសំខាន់ៗក្នុងតំបន់។

វិមានក្រឹមឡាំង និយាយថា លោកPutin បានសម្តែងឆន្ទះរបស់រុស្ស៊ី ដើម្បីធ្វើការឆ្ពោះទៅមុខ ដោយបញ្ចប់ការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន និងទទួលបានដំណោះស្រាយដោយសន្តិវិធី តាមរយៈ មធ្យោបាយការទូត និងនយោបាយ។
ការថ្លែងការអំពាវនាវរបស់ខ្លួន ពុំបានរួមបញ្ចូលការអធិប្បាយណាមួយអំពីបទឈប់បាញ់ ដែលរុស្ស៊ីកំពុងព្យាយាមទទួលដោយការដាក់ឆ្ពោះទៅរកដំណោះស្រាយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែលោក Putin បានថ្លែងខ្លីទៅកាន់ លោក Netanyahu ស្តីពីការសន្ទនាជាមួយមេដឹកនាំអ៊ីរ៉ង់ អេហ្ស៊ីប ស៊ីរី និងអាជ្ញាធរប៉ាឡេស្ទីន ដែលវិមានក្រឹមឡាំងនិយាយកាលពីដំបូងថាបញ្ហានេះត្រូវបានពិភាក្សា។

មតិជាឯកច្ឆន្ទ ត្រូវបានបញ្ជាក់ស្តីពីតម្រូវការសម្រាប់បទឈប់បាញ់ដំបូង និងការបង្កើតបទឈប់បាញ់មនុស្សធម៌ដើម្បីផ្តល់ជំនួយបន្ទាន់ដល់អ្នកទាំងឡាយណាដែលត្រូវការ។
វិបត្តិត្រូវបានបង្វែរដោយផ្នែកនូវការយកចិត្តទុកដាក់របស់ពិភពលោកពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដោយផ្តល់ឲ្យទីក្រុងមូស្គូនូវឱកាសមួយដើម្បីបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយតួអង្គសំខាន់ៗ នៅមជ្ឈិមបូព៌ា និងដាក់ខ្លួនឯងជាសំឡេងសម្រាប់សន្តិភាព និងភាពអត់ធ្មត់។