កីឡា៥ ប្រភេទបន្ថែមត្រូវបានដាក់បញ្ចូលនៅព្រឹត្តិការណ៍អូឡាំពិក ២០២៨ នៅសហរដ្ឋអាមេរិក

2023/10/17 09:57:03 pm        3.5 K

កីឡាចំនួន ៥ ប្រភេទបន្ថែមទៀត នឹងត្រូវបានដាក់បញ្ចូលឱ្យប្រកួត​នៅក្នុងព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ ២០២៨ ទីក្រុង Los Angeles សហរដ្ឋអាមេរិក បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​អូឡាំពិកអន្តរជាតិ​ IOC។

កីឡាទាំង ៥ ប្រភេទនោះរួមមាន គ្រីកឃីត(T20) វាយកូនបាល់ផ្ទប់ជញ្ជាំង(Squash) បេស្បល​/សហ្វបល Lacrosse និង Flag Football ក្រោយទទួលបានការគាំទ្រ និងអនុញ្ញាត​ក្នុង​កិច្ច​ប្រជុំ​របស់​ IOC នៅទីក្រុង Mumbai ប្រទេសឥណ្ឌាថ្ងៃចន្ទម្សិលមិញ។

បើតាមច្បាប់របស់ IOC ប្រទេសម្ចាស់ផ្ទះនីមួយៗ អាចស្នើសុំបន្ថែមកីឡាថ្មីមួយចំនួន ពីលើ​កីឡា​អូឡាំពិក​ដែល​មានស្រាប់។

កីឡា Cricket ដែលមានការតាមដានយ៉ាងច្រើននៅក្នុងប្រទេសឥណ្ឌា និង​មាន​ទស្សនិក​ជន​ជា​សាកល​ដែល​កំពុងកើនឡើងយ៉ាងឆាប់រហ័សនោះ បានត្រលប់មក​វិញ​បន្ទាប់​ពី​អវត្តមាន​ជាង​មួយ​សតវត្ស ដោយបានបង្ហាញខ្លួនម្តងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 1900 ជាមួយនឹងទម្រង់ Twenty20 (T20) ចំនួនប្រាំមួយក្រុមដែលបានស្នើឡើងសម្រាប់បុរស និង ស្ត្រី។

Flag Football មើលទៅស្រដៀងនឹងបាល់ឱបអាមេរិក និងធ្លាប់មានវត្តមាននៅអូឡាំពិកទីក្រុង Los Angeles ឆ្នាំ ១៩៣២ ជាប្រភេទកីឡាបង្ហាញនៅពេលនោះ។

កីឡាបេស្បលមានលក្ខណៈពិសេសនៅក្នុងអូឡាំពិកមុនៗជាច្រើន នឹង​មាន​វត្តមាន​ផង​ដែរ​នៅ​អូឡាំពិក​តូក្យូឆ្នាំ ២០២០ បន្ទាប់ពីត្រូវបានទុកចោលក្នុងឆ្នាំ ២០១២ និង ២០១៦ ប៉ុន្តែ​ក៏​មិន​មាន​វត្ត​មានដែរនៅទីក្រុងប៉ារីសឆ្នាំ ២០២៤។

សហ្វបល ក៏ជាកីឡាបេស្បលតែសំដៅលើការប្រកួតដោយនារី និង​បាន​បង្ហាញ​ខ្លួន​នៅ​ការ​ប្រកួត​កីឡា​អូឡាំពិករដូវក្តៅចំនួនប្រាំលើកមុន ហើយក៏មិនមានវត្តមាននៅទីក្រុងប៉ារីសដែរ។

Lacrosse កីឡាវាយបាល់ (ឡាក្រូស) ធ្លាប់ជាកីឡាអូឡាំពិកដណ្តើមមេដាយពីរលើកដែរនៅឆ្នាំ ១៩០៤ និង ១៩០៨។

ចំណែកឯកីឡាវាយកូនបាល់ផ្ទប់ជញ្ជាំង Squash នឹងបង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ ២០២៨៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        152
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm