កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានជិត៣,៧ លាននាក់ ក្នុងរយៈពេល៩ខែនេះ

2023/10/17 10:28:50 pm        334

ភ្នំពេញ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ មានចំនួន ៣,៧ លាននាក់ កើនឡើង ១៦២ ភាគរយ និងទទួលបានចលនាជើងហោះហើរជាង ៣៧ ពាន់ជើង កើនឡើង ១០២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ ២០២២។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវាណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិល លើកឡើង​ក្នុង​ពិធីស្វាគមន៍ទទួលជើង ហោះហើរពាណិជ្ជកម្មដំបូង ​មកកាន់អាកាសយានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ (SAI) នៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២៣ នេះថា ​នៅក្នុងដើមខែតុលា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិ ​និងទំនិញតាមផ្លូវអាកាស ​ជាមធ្យម មានចលនា​ជើងហោះហើរចំនួន ៨៥០ ជើងក្នុងមួយសប្តាហ៍ ​នៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ និងមានក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន ៣០ ក្រុមហ៊ុន ដែលកំពុងតភ្ជាប់ជើង​ហោះ​ហើរឡើងវិញពីប្រទេសអាស៊ានទាំង​ ៨ និងចិន កូរ៉េខាងត្បូង ​តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។

ចំណែកនៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៣ នេះកម្ពុជា ទទួលបានអ្នក ដំណើរតាមផ្លូវអាកាស មានចំនួនជិត ៣,៧ លាននាក់ ​និងទទួលបានចលនាជើងហោះហើរ ​មានចំនួន ៣៧,២០០ ជើង ក្នុងនោះ ​បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ​ទាំងចំនួនអ្នកអ្នកដំណើរ ចលនាជើងហោះហើរ​បានកើនឡើងជាងរយដង ដែលបង្ហាញឲ្យឃើញនៃការងើបឡើងវិញជាបណ្តើរៗ ​សម្រាប់ការ​ចរាចរ​ទំនិញ និងអ្នកធ្វើដំណើរ ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវាណ្ណាល់ លើកឡើងបន្តថា សកម្មភាពដឹកជញ្ជូន តាមផ្លូវអាកាស​នៅ​ព្រះរាជាណាចក្រកម្ពុជា ​បានកំពុងវិលត្រឡប់មកវិញ ​ឬស្តារឡើងវិញជាបណ្តើរៗ​បានជិត ៥០ ភាគរយហើយ ​បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩​ មុនវិបត្តិនៃជំងឺកូវីដ-១៩​ ផ្ទុះឡើង។ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        68
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        116
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm