ចិន​ការពារ​ទំនាក់ទំនង​កម្ពុជា បន្ទាប់ពី​សហរដ្ឋ​អាមេរិក​សម្ដែង​ក្តី​ព្រួយបារម្ភ​

2021/06/04 12:06:52 pm        280

​ចិន​៖ ប្រទេស​ចិន​បាន​អះ​អាង​ថា ទំនាក់ទំនង​របស់​ប្រទេស​ចិន​ជាមួយ​ប្រទេស​កម្ពុជា បាន​រួម​ចំណែក​ជា​វិជ្ជមាន​ចំពោះ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ ការ​អះអាង​របស់​ចិន​ធ្វើឡើង ​បន្ទាប់ពី​សហរដ្ឋអាមេរិក​សម្ដែង​ក្តី​បារម្ភ​អំពី​វត្តមាន​របស់​យោធា​ចិន នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​នៅ​ក្នុង​ជំនួប​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី Wendy Sherman បាន​និយាយ​ផ្តោត​លើ​ការសាងសង់​សំណង់​ថ្មីៗ​ របស់​ប្រទេស​ចិននៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។ លោកស្រី​បាន​បញ្ជាក់​ច្បាស់​អំពី​ការ​រុះរើ​អគារ ​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក​ចំនួន​២ នៅ​មូលដ្ឋាន​រាមដោយ​គ្មាន​ការ​ជូន​ដំណឹង ឬ​ការ​ពន្យល់ ហើយ​បាន​កត់​សំគាល់​ថា មូលដ្ឋាន​យោធា​ចិន​ក្នុង​ប្រទេស​កម្ពុជា នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អធិបតេយ្យភាព គំរាម​ដល់​សន្តិសុខ​តំបន់ និង​មាន​ផល​ប៉ះពាល់​ដោយ​អវិជ្ជមាន​ចំពោះ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​។​ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស លោក Wang Wenbin បាន​និយាយ​ថា ប្រទេស​ចិន និង​កម្ពុ​ជា​មាន​មិត្ត​ភាពជា​ប្រពៃណី និង​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ ​និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ លោក Wang និយាយ​ថា ភាគី​ទាំងពីរ​បាន​អនុវត្តន៍​កិច្ច​សហប្រតិបត្តិការ ​ប្រកបដោយ​ផ្លែផ្កា​ក្នុង​វិស័យ​ជាច្រើន ដែល​នាំមក​នូវ​ផល​ប្រយោជន៍​ជាក់ស្ដែង​ ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​មានការ​រួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​និយាយ​ថា លោកស្រី Sherman បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​កម្ពុជា រក្សា​គោលនយោបាយ​ការបរទេស​ដោយ​តុល្យភាព និង​ឯករាជ្យ ក្នុង​ផល​ប្រ​យោ​ជ​ន៏​ល្អ​បំផុតរបស់​ប្រជា ជន​កម្ពុជា​។ លោកស្រី Sherman បាន​លើក​បញ្ហា​នេះ​ជាថ្មី​ម្តង​ទៀត អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ថៃកាលពី​ថ្ងៃ​ពុធ ដោយ​និយាយ​ថា លោកស្រីបាន​ជួប​សន្ទនាដោយ​ស្មោះ​ត្រង់​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន អំពី​ទិសដៅដែល​ប្រទេស​កំពុង​ធ្វើ រួម​ទាំង​វត្តមាន​របស់​ចិននៅ​មូលដ្ឋាន​រាម​។​ ​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​អាមេរិកជុំវិញ​បញ្ហា​សមុទ្រ​រាម​នេះ កាលពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ២០២១ កម្ពុជាបានសម្រេច​អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា​របស់​អាមេរិក ​អាច​ទៅ​ពិនិត្យមើល​មូលដ្ឋាន​កងទ័ពជើងទឹក​សមុទ្រ​រាម​ជាក់ស្ដែង​តែ​ម្តង​។ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ថ្លែង​ថា ការអនុញ្ញាត​ឲ្យ​មន្ត្រី​អាមេរិក​ទៅ​ពិនិត្យ​មើល​ផ្ទាល់​នេះ ដើម្បី​ឲ្យ​អាមេរិក​ជ្រះ​មន្ទិល ​និង​កុំ​ឲ្យ​សង្ស័យ​ ឬ​ចោទប្រកាន់​កម្ពុជា​ដោយ​គ្មាន​មូលដ្ឋាន​តទៅ ទៀត​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        984
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        500
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm