កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូទទួលបានជោគជ័យក្នុងសកម្មភាពបោសសម្អាតមីន

2023/10/18 12:34:40 am        74

ភ្នំពេញ ៖  គណៈប្រតិភូកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីបើកនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរង គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព បានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលបំណងនៃសន្និសីទ ទិសដៅបន្តបន្ទាប់ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសណល់ជាតិផ្ទុះពីសង្គ្រាម និងការត្រៀមខ្លួនរបស់កម្ពុជាដើម្បីធ្វើជាប្រធានកិច្ចប្រជុំអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស ឬហៅកាត់ថាអនុសញ្ញាអូតាវ៉ា នៅក្នុងឆ្នាំ២០២៤ ខាងមុខ។

សន្និសីទសកលលើកទី៣នេះ គឺជាវេទិកាកម្រិតសកលសម្រាប់សហគមន៍ និងជនដែលទទួលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ខ្លួន ព្រមទាំងចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកវិទ្យា និងគំនិតថ្មីៗក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនានា ហើយលទ្ធផលដែលទទួលបានពីសន្និសីទនេះ នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ផែនការសម្មភាពនៃអនុសញ្ញាអូតាវ៉ា ក៏ដូចជាធាតុចូលសម្រាប់កិច្ចប្រជុំកំពូលសៀមរាបអង្គរស្តីពីពិភពលោកដែលគ្មានមីន ដែលនឹងប្រព្រឹត្តឡើងនៅក្នុងទីក្រុងសៀមរាប នៅឆ្នាំ២០២៤ ខាងមុខ ដែលមានកម្ពុជាជាប្រធាននៃកិច្ចប្រជុំ។ 

តាមរយៈសន្និសីទនេះ កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូ ដែលទទួលបានជោគជ័យជាទីកត់សម្គាល់ក្នុងសកម្មភាពបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភាពលោក។ កម្ពុជាមានមោទនភាពក្នុងការចូលរួមជាតធាតុចូលសម្រាប់ផែនការសកម្មភាពអនុសញ្ញា និងប្តេជ្ញាអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសកម្មភាពដែលកំណត់ដោយអនុសញ្ញា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញាក្នុងឆ្នាំ២០២៤ កម្ពុជាបានប្តេជ្ញាចិត្តបន្តសម្រេចឱ្យបាននូវគោលដៅរួមរបស់អនុសញ្ញាអូតាវ៉ា ជាពិសេសគឺការកៀរគរប្រទេសមិនមែនជាភាគីអនុសញ្ញា ឱ្យចូលរួមគាំទ្រ និងចូលជារដ្ឋភាគីនៃអនុសញ្ញា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវពិភពលោកមួយដែលគ្មានមីន និងមិនមានការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ 

សូមជម្រាបថា នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN-ESCAP) កម្ពុជាបានស្នើបញ្ជូលបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចូលទៅក្នុងកិច្ចពិភាក្សារបស់អង្គសន្និបាត ហើយកម្ពុជាប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយ UN-ESCAP ក្នុងសកម្មភាពមីន និងសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងផ្សារភ្ជាប់ UN-ESCAP ជាមួយអនុសញ្ញាអូតាវ៉ា ក្នុងគោលបំណងកៀរគររដ្ឋជាសមាជិកនៃ UN-ESCAP ចូលរួមគាំទ្រអនុសញ្ញានេះ៕ ដោយ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm