កំណាយ​សង្គ្រោះ​ផ្លូវ​វាង​ក្រវ៉ាត់​ក្រុង​ទី​៣ បាន​រកឃើញ​ភស្តុតាង​ប្រ​វ​តិ្ត​សាស្ត្រ​ស្ថិត​ក្នុង​សតវត្សរ៍​ទី​២

2021/06/04 07:10:23 pm        862

ភ្នំពេញ ៖ លោក វឿន វុ​ទី្ធ ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុ​រេ​ប្រ​វ​តិ្ត​វិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​ប្រាប់​BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ​ឆ្នាំ​២០២១​នេះថា ​ការធ្វើ​កំណាយ​សង្គ្រោះ​ផ្លូវ​វាង​ក្រវ៉ាត់​ក្រុង​ទី​៣ ​ស្ថិតនៅ​ភូមិ​បុ​ណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល ​បាន​រកឃើញ​ភស្តុតាង​ប្រ​វ​តិ្ត​សាស្ត្រ របស់​មនុស្ស​រស់នៅក្នុង​សម័យ​ដើម​ជាច្រើន​ ស្ថិត​ក្នុង​សត វត្សរ៍​ទី​២​។

លោក បន្តទៀតថា ការធ្វើ​កំណាយ​សង្គ្រោះ​ផ្លូវ​វាង​ក្រវ៉ាត់​ក្រុង​ទី​៣​នេះ​ គឺធ្វើឡើង​ដើម្បី​ការអភិវឌ្ឍន៍​ប្រទេសជាតិ ​និង​សេច​កី្ត​សុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ កិច្ចការ​ខាងលើនេះ​ គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ហើយ​ និង​ក្រុមហ៊ុន​សាងសង់​ផ្លូវ SCG បាន​បើក​ការធ្វើ​កំណាយ​សង្គ្រោះ​ស្ថានីយ​ទួល​អស់លោក ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៩ ខែឧសភា រហូតដល់​ថ្ងៃទី​០៥ ​ខែមិថុនា ឆ្នាំ​២០២១ ដែល​មាន​រយៈពេល​៣​សប្តាហ៍​។ ប៉ុន្តែ​គម្រោង​ក្នុង​ការធ្វើ​កំណាយ​សង្គ្រោះ​នេះ ត្រូវបាន​បញ្ចប់​មុន​កាលកំណត់​។

លោក វឿន វុ​ទី្ធ បានបញ្ជាក់​ទៀតថា​ ក្នុង​ដំណើរ​ការធ្វើ​កំណាយ​នេះ ​មាន​មន្ត្រី​ចូលរួម​ចំនួន​២៨​នាក់ បាន​រក​ឃើញ​សមុច្ច័យ​ជាច្រើន ​ដែល​ទទួល​បាន​ក្រោយ​ការធ្វើ​កំណាយ ​ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ បាន​ដឹក​យក​មក​រក្សាទុក​នៅ​ម​នី្ទ​រ​ពិសោធន៍ ក្នុងនោះ ​មាន​ម​ន្រី្ត​ជំនាញ​ចំនួន​១០​នាក់​ទៀត ​បានធ្វើការ​សិក្សា​វិភាគ​បន្ត​នៅក្នុង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm