អ្នកដំណេីរអាចប្រេីសេវាដឹកជញ្ជូនក្រៅប្រពន្ធ័រតាមតម្រូវការ នៅទីតាំងព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ

2023/10/18 01:27:50 am        151

ភ្នំពេញ ៖ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកពន្យល់អំពីករណីការប្រើប្រាស់សេវាដឹកជញ្ជូន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីឲ្យប្រជាពលរដ្ឋ មានការកាន់តែយល់ច្បាស់ និងអះអាងថាអ្នកធ្វើដំណើរអាចប្រើសេវាដឹកជញ្ជូនផ្សេងៗ តាមតម្រូវការបានផងដែរ។

ឯកឧត្តមបន្តថា ចំពោះសេវាដឹកជញ្ជូនក្រៅប្រព័ន្ធវិញ ត្រូវបានអនុវត្ដធម្មតា ដូចអាកាសយាន្ដដ្ឋានអន្ដរជាតិផ្សេងៗដទៃទៀត ដោយមិនមានការប្រែប្រួលនោះឡើយ ហើយក៏មិនមានការហាមឃាត់មិនឲ្យអ្នកដឹកជញ្ជូនចូលទៅដឹកអ្នកដំណើរ នៅក្នុងអាកាសយាន្ដដ្ឋាន សៀមរាប-អង្គរផងដែរ។

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសម្រេចផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនមួយ ជាអ្នកធ្វើប្រតិបត្ដិការសេវាកម្មដឹកជញ្ជូន នៅក្នុងអាកាសយាន្ដដ្ឋាន ដែលមានតម្លៃ៖ រថយន្តធុនតូច ៣៥ដុល្លារមួយជើង និងឡានក្រុងតូច ៤០ដុល្លារមួយជើង ឬ៨ដុល្លារក្នុងម្នាក់។

ឯកឧត្តមបន្តថា ការបង្កើតសេវាកម្មនេះ គឺដោយសារតែអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាអាកាសយានដ្ឋានថ្មី ហើយមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីរួមខេត្ដសៀមរាប ហើយក៏មិនទាន់មានសេវាដឹកជញ្ជូនសាធារណៈទៅដល់ទីនោះ ទើបអាកាសយាន្ដដ្ឋានសម្រេច ឲ្យមានប្រតិបត្តិការសេវាកម្មតាក់ស៊ី។បើពិនិត្យតម្លៃដឹកជញ្ជូនតម្លៃរថយន្តក្រុង ៨ដុល្លារក្នុងម្នាក់ សម្រាប់រយៈចម្ងាយជិត៥០គីឡូម៉ែត្រ ធៀបនឹងការសេវាដឹកជញ្ជូនផ្សេងទៀត គិតជាគីឡូម៉ែត្រ គឺសេវាដឹកជញ្ជូនទាំងពីរនេះមិនមានអ្វីខុសគ្នាទេ។

ចំពោះតម្លៃសេវាដឹកជញ្ជូនវិញ អាស្រ័យទៅលើជម្រើសរបស់អ្នកធ្វើដំណើរ បើសិនជាអ្នកធ្វើដំណើរគិតថាថ្លៃ អាចមានការជ្រើសរើសរកសេវាដឹកជញ្ជូនផ្សេងៗទៀត ដែល មិនស្ថិតនៅក្នុងសមាគមអ្នកដឹកជញ្ជូន ក្នុងអាកាសយាន្ដដ្ឋានក៏បានផងដែរ។

លោកបានឲ្យដឹងទៀតថា ចំពោះអ្នក ដឹកជញ្ជូនផ្សេងៗទៀតដែលនៅក្រៅប្រព័ន្ធ ដែលចង់ចូលក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មិនមានការហាមឃាត់នោះទេ ដោយត្រូវមកចុះបញ្ជីជាមួយសមាគមដឹកជញ្ជូន ព្រោះថា ការធ្វើបែបនេះ ដើម្បីរក្សានូវសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់អ្នកធ្វើដំណើរនៅក្នុងអាកាសយានដ្ឋាន។

លោកបន្ថែមថា ចំណែកឯអ្នកនៅក្រៅប្រព័ន្ធផ្សេងទៀត ដែលមិនបានចុះបញ្ជីក៏អាចចូលដឹកជញ្ជូនអ្នកដំណើរបានដែរ ដូចគ្នានឹងព្រលាន យន្តហោះផ្សេងៗទៀត ដោយមិនមានហាមឃាត់មិនចូលនោះទេ។ ប៉ុន្តែបើត្រូវការចត គឺត្រូវបង់ថ្លៃចំណត។  

សូមរំលឹកថា ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៊ិន (ខេមបូឌា) ឯ.ក នាពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងអំពីតាក់ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានផ្ទេរសិទ្ធិឲ្យ Tourist Transport Association for Siem Reap International Airport (TTA) ធ្វើប្រតិបត្តិការសេវាកម្មតាក់ស៊ី ដើម្បីធានាការធ្វើដំណើររបស់ភ្ញៀវទេសចរ។

ដើម្បីធ្វើប្រតិបត្តិការឲ្យបានល្អ TTA នឹងបញ្ជូនរថយន្តធុនតូចចំនួន២៦១គ្រឿង (តិចជាង៧កៅអី និងឡានក្រុងតូច៦៩គ្រឿង) (មាន៨កៅអី ដល់១៥កៅអី) ដើម្បីបំពេញតម្រូវការអ្នកដំណើរ ស្ដង់ដារការគិតប្រាក់សេវាតាក់ស៊ី៖ រថយន្តធុនតូច៣៥ដុល្លារមួយជើង, ឡានក្រុងតូច៤០ដុល្លារមួយជើង ឬម្នាក់ ៨ដុល្លារ។

ដោយឡែកសម្រាប់ការខុសអក្សរ ឬពាក្យដែលដាក់នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ត្រូវបានឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អះអាងថាជាកំហុសបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ ហើយត្រូវបានកែសម្រួលរួចរាល់ផងដែរ។រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នឹងបន្តធ្វើការត្រួតពិនិត្យលើការប្រើប្រាស់ភាសាខ្មែរ នៅក្នុងអាកាសយានដ្ឋានឱ្យបានប្រសើរជាងនេះ៕ ដោយ ៖ ដាវណ្ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm