អ្នកតំណាងពិសេសសហរដ្ឋអាមេរិក ចាត់ទុកទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី ថាគួរឲ្យព្រួយបារម្ភ

2023/10/18 01:59:09 am        389

អ្នកតំណាងពិសេសសហរដ្ឋអាមេរិកសម្រាប់បញ្ហាកូរ៉េខាងជើងលោក Sung Kim នៅថ្ងៃអង្គារនេះ បានចាត់ទុកទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ី ថាគួរឲ្យព្រួយបារម្ភ ក្រោយពេលដែលសេតវិមាន និយាយកាលពីសប្តាហ៍មុនថា ទីក្រុងព្យុងយ៉ាង បានដឹកជញ្ជូនអាវុធឲ្យរុស្ស៊ីកាលពីពេលថ្មីៗកន្លងមកនេះ ។

 ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុននៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី លោក Kim និយាយថា ទីក្រុងវ៉ាស៊ីងតោន នឹងបន្តពង្រឹងកិច្ចខិតខំដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន ។

 លោកបន្តថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ពួកយើងបានមើលឃើញភស្តុតាងបន្ថែមទៀតពីកិច្ចសហប្រតិបត្តិការយោធានៅបន្តរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ ។ ការផ្តល់គ្រឿងយុទ្ធោបករណ៍ និងគ្រាប់រំសេវរបស់កូរ៉េខាងជើង ដល់រុស្ស៊ី ហើយនិងការផ្ទេរបច្ចេកវិទ្យាពាក់ព័ន្ធនឹងមីស៊ីល ឬនុយក្លេអ៊ែររវាងកូរ៉េខាងជើង និងរុស្ស៊ី បានបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ។ វាបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់ពួកយើងផងដែរ ហើយពួកយើងនឹងបន្តធ្វើការរួមគ្នានៅក្នុងការឆ្លើយតបរបស់ពួកយើង ។

 ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ការចោទប្រកាន់របស់លោកខាងលិចថា កូរ៉េខាងជើងផ្គត់ផ្គង់អាវុធដល់ខ្លួន គឺពុំផ្អែកលើភស្តុតាងជាក់ស្តែងនោះទេ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm