រដ្ឋសភា​អនុម័ត​ឱ្យ​ប្រធាន គជប លាលែង​ពី​ដំណែង ​ដោយសារ​បញ្ហា​សុខភាព​

2021/06/04 07:36:16 pm        553

ភ្នំពេញ ៖ រដ្ឋសភា បានអនុម័ត​យល់ព្រម​លើ​សំណើសុំ​លាលែង​ពី​តំណែង ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​ដែលមាន​ជំងឺ​ប្រចាំកាយ​។

រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានសម្រេច​យល់ព្រម​លើ​សំណើ​លាឈប់​របស់​ប្រធាន គ​.​ជ​.​ប គឺ​ឯកឧត្ដម ស៊ិ​ក ប៊ុន​ហុក​ នៅក្នុង​កិច្ចប្រជុំ​ គណៈកម្មធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​ដឹកនាំ​ដោយ​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃទី​០៤ ​ខែមិថុនានេះ ​បន្ទាប់ពី​ឯកឧត្ដម ​បាន​ដាក់​ពាក្យ​លាឈប់​នេះ​ កាលពី​ថ្ងៃទី​០១ ​ខែមិថុនា ​នេះដែរ ​ដោយសារ​បញ្ហា​សុខភាព​។ ​នេះ​បើតាម​សេចក្ដីប្រកាស​ព័​ត៌មាន​របស់​អគ្គលេខាធិកាដ្ឋាន ​នៃ​រដ្ឋសភា​។

សេចក្ដីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ជាមួយ​នឹង​ការយល់​ព្រម​ឱ្យ​ឯកឧត្ដម ​ស៊ិ​ក ប៊ុន​ហុក លាឈប់​នេះ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ​ក៏បាន​អនុម័ត​យល់ព្រម​នូវ​សេចក្តីព្រាង​សេចក្តី​សម្រេច ​ស្តីពី​ការកំណត់​បែបបទ និង​នីតិវិធី ​នៃ​ការ​ជ្រើសរើស​បេក្ខជន​ប្រធាន គជប​ និង​ប្រគល់​ភារកិច្ច​ជូន​អគ្គ​លេខា​ធិ​ការដ្ឋាន​រដ្ឋសភា ធ្វើ​សេចក្តី​ជូន​ដំណឹង​ជ្រើសរើស​បេក្ខជន​ជា​ប្រធាន គជប ថ្មី​ផងដែរ​។

តាម​នីតិវិធី ការប្រកាស​ជ្រើសរើស​បេក្ខជន​ប្រធាន​ គ​.​ជ​.​ប ​នឹងត្រូវ​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ ​ហើយ​តាមច្បាប់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ឈ្នះឆ្នោត ​ជា​អ្នកស្នើ​ដាក់​បេក្ខជន​។ ​បេក្ខជន ​ដែល​នឹង​ត្រូវ​ជ្រើសរើស ​គឺ​ត្រូវតែ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ​តាម​សេចក្តីប្រកាស​។

ឯកឧត្ដម ស៊ិ​ក ប៊ុន​ហុក ត្រូវបាន​រដ្ឋសភា ​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប ចំការ​បោះឆ្នោត ​កាលពី​ឆ្នាំ​២០១៥ ក្រោយ​ការ​ជាប់គាំង​នយោបាយ បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ​២០១៣​។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅថ្ងៃនេះ ​ក៏បាន​អនុម័ត​យល់ព្រម​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ នាពេលខាងមុខ​ នូវ​សេចក្តី​ព្រាងច្បាប់​ចំនួន​៤ ដែល​គណៈកម្មការ​ជំនាញ​រដ្ឋសភា ទើប​បញ្ចប់​ការពិនិត្យ​សិក្សា រួមមាន សេចក្តីព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ស្មេ​ថេ​ក ខូ​អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​៥០០​គីឡូវ៉ុល ​ពី​ខេត្តបាត់ដំបង ​ទៅកាន់​ព្រំដែន​កម្ពុជា​-​ថៃ ​។ សេចក្តីព្រាងច្បាប់ ​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ក្រុមហ៊ុន​ស្មេ​ថេ​ក ​ខូ​អិ​ល​ធី​ឌី ​សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​៥០០​គីឡូវ៉ុល ​ពី​រាជធានី​ភ្នំពេញ​ ទៅកាន់​ព្រំដែន​កម្ពុជា​-​ឡាវ​ ។ ​សេចក្តីព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម ធានា​លើ​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម ​និង​សេចក្តីព្រាងច្បាប់​ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ឱ្យ​ក្រុមហ៊ុន ​ឆាយ​ណា​ណេ​សិ​នណល​ហេ​វី​ម៉ាស៊ីន​ណឺ​រី ខ​ប​ភើ​រេ​សិន​ សម្រាប់​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ​អានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់ ​ក្នុង​ខេត្តកោះកុង​៕

​អត្ថបទ​ ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        84
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm