ក្រុមហាម៉ាស និងអ៊ីស្រាអែល ស្តីបន្ទោសដាក់គ្នាចំពោះការផ្ទុះដែលសម្លាប់មនុស្សរាប់រយនាក់នៅឯមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា

2023/10/18 03:55:57 pm        153

អ៊ីស្រាអែល៖ ក្រសួងសុខភាពគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការបំផ្ទុះដ៏ធ្ងន់ធ្ងរបំផុតមួយបានធ្វើឲ្យកក្រើកមន្ទីរពេទ្យទីក្រុងហ្គាហ្សា(Gaza) ដែលផ្ទុកពេញទៅដោយអ្នករបួស និងប្រជាជនប៉ាឡេស្ទីនផ្សេងទៀតដែលកំពុងស្វែងរកកន្លែងជ្រកកោនកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សរាប់រយនាក់ ។ក្រុមហាម៉ាស់បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែលបាននិយាយថា មន្ទីរពេទ្យត្រូវបានវាយប្រហារដោយគ្រាប់រ៉ូកែតដែលបាញ់ខុសគោលដៅដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

ក្រសួងសុខាភិបាលបាននិយាយថាមនុស្សយ៉ាងហោចណាស់៥០០នាក់ បានស្លាប់ ក្នុងការវាយប្រហារលើមន្ទីរពេទ្យ Anglican Al-Ahli Baptist ។ វីដេអូដែលសារព័ត៌មាន AP បានបញ្ជាក់ពីខាងមន្ទីរពេទ្យ បង្ហាញពីអណ្ដាតភ្លើងបានឆាបឆេះអគារមន្ទីរពេទ្យនេះ ហើយបរិវេណមន្ទីរពេទ្យពោរពេញដោយរាងកាយសាកសពដាច់រយៈ ដែលភាគច្រើនជាកុមារតូចៗ។ នៅជុំវិញវាលស្មៅត្រូវបានរាយប៉ាយដោយភួយ  កាបូបស្ពាយសិស្សសាលា និងរបស់របរផ្សេងៗទៀត។ 

ការសម្លាប់រង្គាលបានកើតឡើងនៅពេលសហរដ្ឋអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែលអនុញ្ញាតឱ្យមានការចែកចាយការផ្គត់ផ្គង់ជំនួយដល់ជនស៊ីវិលដែលអស់សង្ឃឹម ក្រុមជំនួយ និងមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាដ៏តូច ដែលបានស្ថិតនៅក្រោមការឡោមព័ទ្ធទាំងស្រុងចាប់តាំងពីការវាយលុកដ៏សាហាវរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីសប្តាហ៍មុន។ ការវាយប្រហារនេះក៏បានកើតឡើង ផងដែរ មួយថ្ងៃមុនពេលលោកប្រធានាធិបតី Joe Biden ទៅបំពេញទស្សនកិច្ចក្នុងតំបន់ ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល និងព្យាយាមការពារកុំឱ្យសង្រ្គាមរីករាលដាល។ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានភៀសខ្លួននៅក្នុងមន្ទីរពេទ្យ al-Ahli និងមន្ទីរពេទ្យផ្សេងទៀតក្នុងទីក្រុង ហ្គាហ្សា កាលពីប៉ុន្មានថ្ងៃមុន ដោយសង្ឃឹមថាពួកគេនឹងរួចផុតពីការទម្លាក់គ្រាប់បែក បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនទាំងអស់នៅក្នុងទីក្រុង និងតំបន់ជុំវិញនោះ ជម្លៀសទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm