ក្រុមសកម្មប្រយុទ្ធហេស្បូឡា៥នាក់បានស្លាប់ ខណៈអំពើហិង្សារីកកាន់តែធំនៅតាមព្រំដែនអ៊ីស្រាអែល -លីបង់

2023/10/18 04:10:07 pm        155

អ៊ីស្រាអែល៖ ប្រភពកងកម្លាំងសន្តិសុខក្នុងប្រទេសលីបង់ បាននិយាយថា អំពើហិង្សាបានរីកកាន់តែធំនៅព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែលកាលពីថ្ងៃអង្គារទី១៧ខែតុលា ក្នុងនោះក្រុមយុទ្ធជនរបស់ក្រុមប្រដាប់អាវុធធុនធ្ងន់ ហេស្បូឡា(Hezbollah) របស់ប្រទេសលីបង់ ចំនួន៥នាក់បានស្លាប់ អំឡុងប្រតិបត្តិការប្រឆាំងអ៊ីស្រាអែល ។ 

ក្នុងការផ្ទុះអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតនៅសមរភូមិមុខក្នុងរយៈពេល១៧ឆ្នាំមកនេះ ក្រុមហេស្បូឡាគាំទ្រដោយប្រទេសអ៊ីរ៉ង់  និងកម្លាំងអ៊ីស្រាអែល បានបាញ់តបតគ្នាស្ទើររាល់ថ្ងៃ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន វាយប្រហារចូលក្នុងទឹកដីរបស់អ៊ីស្រាអែលកាលពីថ្ងៃទី១៧ខែតុលា ហើយអ៊ីស្រាអែល បានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាសដ៏ធ្ងន់ធ្ងរស្រោចលើតំបន់ហ្គាហ្សា។

ទាហានអ៊ីស្រាអែល ដែលនិយាយថា ខ្លួននឹងបាញ់អ្នកណាក៏ដោយឲ្យតែទៅជិតព្រំដែន ឬជ្រៀតចូលតាមរបងព្រំដែនរបស់ខ្លួន  និងនិយាយថា ខ្លួនបានសម្លាប់មនុស្ស៤នាក់ កាលពិថ្ងៃអង្គារ ដែលបានព្យាយាមឆ្លងចូលរនាំង និងបំផ្ទុះគ្រឿងផ្ទុះ ។ ប្រភពដដែលនេះ ពុំបាននិយាយថា ហេតុការណ៍នោះកើតឡើងនៅទីណានោះទេ។ 

ក្រុមហេស្បូឡា បានបញ្ជាក់ថា៥នាក់ក្នុងចំណោមក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានស្លាប់ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ភ្លាមៗ ថា តើពួកគេណាម្នាក់ ជាជនដូចគ្នា ដែលអ៊ីស្រាអែល សំដៅដល់នោះ។

កងទ័ពអ៊ីស្រាអែលបានរាយការណ៍ការវាយប្រហារនៅក្នុងទីតាំង៣កន្លែង រួមទាំង ទីប្រជុំជន មេទូឡា ( Metula)របស់អ៊ីស្រាអែល និងពុំមានទាហានអ៊ីស្រាអែល រងរបួសនោះទេ៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm