ក្រុមគ្រូពេទ្យប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នកនៅរស់ ខណៈការវាយប្រហារនៅតែបន្ត

2023/10/18 04:19:06 pm        174

ប៉ាឡេស្ទីន៖ អស់រយៈពេលជាច្រើនម៉ោង ក្រុមជួយសង្គ្រោះបានបន្តជីករកនៅតាមគំនរបាក់បែកនៃលំនៅឋាន ដែលត្រូវបានកម្ទេច ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយមានការហត់នឿយក្នុងការស្វែងរកមិនចេះចប់ និងក្ដីអស់សង្ឃឹមដោយសារកង្វះខាតការផ្គត់ផ្គង់សំខាន់ៗ ព្រមទាំងវិសាលភាពនៃការបំផ្លិចបំផ្លាញដ៏ធំធេងនៅទូទាំងតំបន់ហ្គាហ្សា ស្រ្ទីប។

ក្រុមសង្គ្រោះមានការលំបាកក្នុងការគាស់សាកសពជនរងគ្រោះចេញពីជញ្ជាំងបេតុង និងកំទេចកំទី ដែលបែកបាក់ពីលំនៅឋាន ខណៈចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង។ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា បានរាយការណ៍ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយប្រហារយ៉ាងបង្ហូរឈាម ដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា នោះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ជាង៣.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

ជនរងគ្រោះជាច្រើននាក់ ដែលកប់នៅក្រោមអគារបែកបាក់ បានបង្ហាញពីភាពលំបាករបស់ក្រុមជួយសង្គ្រោះនៅតំបន់ហ្គហ្សា ដែលកំពុងព្យាយាមជួយសង្គ្រោះជីវិត ខណៈត្រូវបានកាត់ផ្តាច់ពីអ៊ីនធឺណិត និងបណ្តាញទូរស័ព្ទ ការអស់ស្តុកប្រេងឥន្ធនៈ ព្រមទាំងប្រឈមនឹងការវាយប្រហារតាមអាកាសមិនឈប់ឈរផងនោះ។

អ៊ីស្រាអែលបានបើកការឡោមព័ទ្ធលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ដោយបានកាត់ផ្តាច់ការប្រើប្រាស់ទឹក ថាមពល និងឥន្ធនៈ។ ក្រុមអាជ្ញាធរសុខាភិបាលបានព្រមានថា បើគ្មានជំនួយមនុស្សធម៌ទេ មន្ទីរពេទ្យ និងសេវាសង្គ្រោះបន្ទាន់ នឹងមិនអាចដំណើរការបានទៀតទេក្នុងពេលឆាប់ៗនេះ។ មន្ទីរពេទ្យជាច្រើន ដែលដំណើរការដោយម៉ាស៊ីនភ្លើងបម្រុង បាននិយាយថា ពួកគេមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm