គណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងក្របខណ្ឌ(CLV) បានអញ្ជើញទស្សនកិច្ចដល់តំបន់ត្រីកោណ អភិវឌ្ឍន៍

2023/10/18 04:31:13 pm        224

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ គណ:ប្រតិភូរដ្ឋសភាកម្ពុជាក្នុងក្របខណ្ឌ(CLV) ដឹកនាំ​ដោយ​ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា​ការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញទៅទស្សនកិច្ចក្នុងតំបន់ត្រីកោណ ដោយ​មាន​ការ​ចូលរួមពីតំណាងរាស្ត្រនៃរដ្ឋសភាប្រទេសវៀតណាម និងឡាវផងដែរ។

សូមបញ្ជាក់ថា សមាជិកគណៈប្រតិភូសភាកម្ពុជាទាំងអស់មកពីបីគណៈកម្មការ សរុប៨រូប រួមមាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​(ឯកឧត្ដម សួស យ៉ារ៉ា ឯកឧត្ដម ទីសុគន្ធ ឯកឧត្ដម ស៊ន សារ៉ាណា និងឯកឧត្ដម សុះ មុះសិន) គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ:(ឯកឧត្តម កែប ជុតិមា និងលោកជំទាវ អ៊ុន សុគន្ធា) គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម(ឯកឧត្តម ស៊ូ ភិរិន្ទ និង​ឯកឧត្ដម ឈឹម ម៉ា)។

ទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាកម្ពុជានៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវពីសំណាក់ភាគីវៀតណាម មានឯកឧត្តម ឡេ អាញ់ ទួន(Lê Anh Tuấn) អនុប្រធាន​ប្រចាំ​ការ​គណៈកម្មការ​កិច្ច​ការ​បរទេស​រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម អភិបាលរងខេត្ត ហ្សា ឡាយ លោក ហ្វាម ហ័ងហាយ ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និង​សហការី​ជា​ច្រើន​រូប​ទៀត។

ក្រោយពីបានឡើងទៅដល់លើកំពូលភ្នំ ដែលមានស្ដូបឈ្មោះប្រទេសទាំងបីរួចមក គណៈ​ប្រតិភូ​បាន​បន្ត​ទៅទស្សនាស្វែងយល់អំពីរោងចក្រQuicornac ដែលជារោងចក្រកែច្នៃផ្លែផាស់សិន។ នេះ​ជា​គម្រូ​នៃ​ការអភិវឌ្ឍមួយដែលអាចផ្ដល់ជាគំនិតអភិវឌ្ឍន៍នៅ​នឹងកន្លែង​សម្រា​ប់​ខេត្ត​ជាប់​ព្រំដែន​ផ្សេង​ទៀត។

សូមជម្រាបជូនថា នេះជាលើកទី១ និងជាថ្ងៃប្រវត្តិសាស្ត្រដែលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានអញ្ជើញធ្វើទស្សនកិច្ចរួមគ្នាទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលស្ថិត​នៅ​ក្រោម​គំនិតផ្តួចផ្ដើមមួយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីកសាង​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រទេសទាំងបី។ សម្រាប់ថ្ងៃទី១ នៃដំណើរ​ទស្សន​កិច្ច​នេះ គណៈប្រតិភូនៃរដ្ឋសភាកម្ពុជាក៏បានសង្កេតឃើញ និងកោ​តសរសើរដល់ប្រទេស​វៀតណាម​ដែល​បានធ្វើការអភិវឌ្ឍហេដ្ឋារចសម្ព័ន្ធផ្លូវថ្នល់ជាប់ព្រំដែនបានល្អ ជាពិសេស​បាន​ចាប់​ផ្តើម​ធ្វើកា​រ​អភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញ ដោយបានកសាងបង្គោល​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំងខ្យល់ជាច្រើនបង្គោលនៅលើកំពូលភ្នំ ក្នុងខេត្តជាប់ព្រំដែន៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm