កងពលតូចដឹកជញ្ជូនលេខ៩៩ បន្តត្រៀមកម្លាំង និងឧបករណ៍គ្រប់ពេល​សម្រាប់ជួយ​សង្រ្គោះ​ពលរដ្ឋរងគ្រោះដោយទឹកជំនន់

2023/10/18 04:39:23 pm        177

កងពលតូចដឹកជញ្ជូនលេខ៩៩បាន​ប្រកាសថា ខ្លួន​បានបន្តត្រៀមកម្លាំង, រថយន្តធំ, និង​ឧបករណ៍​នានាជាច្រើនទៀតគ្រប់ពេលវេលាទាំងអស់ ដើម្បី​អន្តរាគមន៍​ជួយ​សង្រ្គោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារគ្រោះធម្មជាតិ ជាពិសេសបញ្ហាគ្រោះទឹកជំនន់ ដែល​កំពុង​កើត​ឡើងនាពេលនេះ។

ថ្លែងប្រាប់ទូរទស្សន៍ BTV តាមរយៈសាអេឡិចត្រូនិច(តេលេក្រាម) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២៣​នេះ លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជា​នាយ​សេនាធិការ​កង​ពល​តូច​ដឹក ជញ្ជូនលេខ៩៩ បានបញ្ជាក់ថា ក្រោយពីមានបទបញ្ជាពីអគ្គភស្តុភា ក៏ដូច​ជា​ក្រសួង​ការពារ​ជាតិ​តាំង​ពីមុនបុណ្យភ្ជុំបិណ្ឌមក កងពលដឹកជញ្ជូន​លេខ​៩៩​ បាន​ត្រៀម​កម្លាំង​ជាង​ពីរ​រយ​នាក់​ រថយន្តខ្នាតធំជាង៦០ គ្រឿង ទូកម៉ាស៊ីន(អូប័រ)១១គ្រឿង ម៉ាស៊ីនបូមទឹក៣០គ្រឿង និង​សម្ភារៈ​សង្រ្គោះ​ជាច្រើនទៀត ដើម្បី ត្រៀមចេញ​អន្តរាគមន៍​គ្រប់​ពេល​វេលា​ទាំង​អស់​ជួយ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋពេលជួបគ្រោះដោយសារទឹក ជំនន់មិនថានៅទីជិត ឬឆ្ងាយនោះឡើយ។

លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បានតាំងចិត្តផងដែរថា កងកម្លាំងយោធា នៃ​កង​ពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ គ្មានការរុញរានោះឡើយក្នុងការអន្តរាគមន៍ជួយសង្រ្គោះប្រជាជនពេលជួបបញ្ហា មិនថាយប់ ឬថ្ងៃនោះទេ​ជាក់​ស្តែង​ដូច​សកម្មភា​ព​អ្វី​ដែល​ក្រុម​ការងារ​របស់​លោក​បាន​ធ្វើ​នាពេល​កន្លង​មក​យ៉ាងដូច្នេះដែរ ដោយការចុះជួយពល រដ្ឋរងគ្រោះ​នេះ​អស់​ពី​កម្លាំង​កាយ​ចិត្ត​គ្មាន​ការ​អល់​អែក​នោះឡើយ ពោល មានបទបញ្ជាស្មើណាកម្លាំងនៃកងពលនឹងចេញស្មើនោះតែម្តង។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី ក៏បានលើក​ឡើង​ផង​ដែរថា​ ស្រប​តាម​កំណែ​ទម្រង់​របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ កម្លាំងនៃកង​ពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ ក៏បានធ្វើការហ្វឹកហាត់ និងធ្វើសមយុទ្ធជាប្រចាំជាមួយភាគីដទៃទៀត លើ​ជំនាញ​សង្រ្គោះ​បន្ទាន់ ដើម្បីជួយដល់ប​ងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​​ទាន់​ពេល​វេលា​ពេល​ដែល​ជួប​គ្រោះ​ធម្មជាតិ ដូចជាករណីខ្យល់កន្រ្តាក់ គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm