គិតមកទល់ពេលនេះ បុគ្គលស្វ័យនិយោជន៍ជាង៥ម៉ឺននាក់ បានស្នើសុំធ្វើប័ណ្ណ ប.ស.ស.

2023/10/18 06:17:25 pm        289

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីដាក់ឲ្យដំណើរ​ការសាកល្បងកាលពីថ្ងៃទី៩ ​ខែសីហា ឆ្នាំ២០២៣ ​រហូតមកដល់បច្ចប្បន្ននេះ ប្រជាពលរដ្ឋដែល​ប្រកបរបរ ​និងមានចំណូលផ្ទាល់ខ្លួន​ ឬហៅថា បុគ្គលស្វ័យនិយោជន៍ មានចំនួន ៥៧ ៨២៩ នាក់ហើយ ដែលបានស្នើសុំធ្វើប័ណ្ណ ប.ស.ស. តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចប្រកាសដាក់ឱ្យអនុវត្តនូវគម្រោង​សាកល្បងរបបថែទាំ​សុខភាព​សម្រាប់បុគ្គលស្វ័យនិយោជន៍ ​តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត ប្រជាពលរដ្ឋដែល​កំពុងប្រកបរបរ និ​ងរកចំណូលផ្ទាល់ខ្លួន ​មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគេអាចមាន​សិទ្ធិក្នុងការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងទទួល​បានការគាំពារទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព​ ដូចទៅនឹងមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើជាសមាជិក ប.ស.ស. ដទៃទៀតដែរ។

នៅក្នុងបទសម្ភាស៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នាព្រឹកថ្ងៃទី១៨ ខែតុលានេះ អ្នកស្រី ម៉ាន់ រ៉ិម អាជីករលក់បន្លែ ​និងគ្រឿងទេស ​នៅសង្កាត់ចោមចៅ ២​ ខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាអាជីវករ​ជាច្រើនទៀត បានលើកឡើងថា ​ពួកគាត់សប្បាយរីករាយខ្លាំងណាស់ ពីព្រោះមិនធ្លាប់នឹកស្មានថា​អាចទទួលបានសិទ្ធិក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. ដូចអ្នកធ្វើការងារនៅតាមរោងចក្រ និងក្រុមហ៊ុនផ្សេងៗដែរ។

ពួកគាត់លើកឡើងស្រដៀងគ្នាថា ប័ណ្ណ ប.ស.ស. នេះ ពិតជាមានសារៈសំខាន់ណាស់​សម្រាប់​ជួយសម្រាលលើបន្ទុកចំណាយជាច្រើនពេលមានជំងឺត្រូវទៅរកការព្យាបាល។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានបញ្ជាក់ថា ​បុគ្គលស្វ័យនិយោជន៍ ​ក្រៅពីការផ្តល់របបថែទាំសុខភាព ​និងប្រាក់បំណាច់មាតុភាព រាជរដ្ឋាភិបាល​នឹងផ្តល់ជូននូវប្រាក់បំណាច់ពេល​ឈប់សម្រាកពេលមានជំងឺ លើកាវតា​លិកអប្បបរមា​បន្ថែមទៀតផងដែរ។ ក្រៅពីនេះពួកគេក៏ទទួលបានរបបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាព និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចគ្នាទៅនឹងកម្មករនិយោជិត និងមន្រ្តីរាជការដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm