លោក Biden បន្ថែម​បម្រាម​វិនិយោគ​របស់​សហរដ្ឋអាមេរិក​លើ​ក្រុមហ៊ុន​ចិន​

2021/06/04 01:08:23 pm        126

អាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden គ្រោង​នឹង​ដាក់​បម្រាម​លើ​ជនជាតិ​អាមេរិក​ មិន​ឱ្យ​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ការពារ​ជាតិ​រាប់​សិប​អង្គភាព​របស់​ប្រទេស​ចិន​ ដែល​មាន​ជាប់​ទាក់​ទង​នឹង​យោធា​។​

ក្រឹត្យ​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២ ខែ​សីហា​ខាងមុខនេះ ដែល​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ចំនួន ៥៩ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ខ្នាត​យក្ស Huawei ផង​ដែរ​។ បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​នឹង​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាពជា​មូលដ្ឋាន​។​ វិធានការ​នេះ​នឹង​បន្ថែម​ពីលើ​ក្រឹត្យ​ដែល​ចេញ​ដោយ អតីត​ប្រធានាធិបតី លោក Donald Trump សូម្បីតែ​មុន​ពេល​ការប្រកាស​ជា​ផ្លូវការ​ក៏ដោយ ក៏​ប្រទេស​ចិន​បាន​លើក​ឡើង​ថា​ ខ្លួន​សងសឹក​វិញ​ដែរ​។​ ក្រោម​បទបញ្ជា​ថ្មី វិនិយោគិន​អាមេរិក​នឹង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ទិញ​ ឬ​លក់​មូលប័ត្រ​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជា​សាធារណៈ ​សម្រាប់​ក្រុមហ៊ុន​ផ្សេងទៀត ​រួមមាន​សាជីវកម្ម​ថាមពល​នុយក្លេអ៊ែរ​ទូទៅ​របស់​ចិន​ក្រុម​ហ៊ុន China Mobile Limited និង​ក្រុមហ៊ុន Costar Group។​

​មន្ត្រី​មួយ​រូប​នៅ​សេត​វិមាន​បាន​និយាយ​ថា ​បទបញ្ជា​នេះ​នឹង​បន្ថែម​បញ្ជី​កាលពី​កន្លងទៅ​ ដែល​មាន​ក្រុមហ៊ុន​ចំនួន​ ៣១ ដើម្បី​ដាក់បញ្ចូល​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​សុវត្ថិភាព និង​មាន​គោល​បំណង​ធានា​ថា​ ប្រជាជន​អាមេរិក​មិន​អាច​ផ្ដល់​ហិរញ្ញប្បទាន ​ដល់​ឧស្សាហកម្ម​យោធា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        8
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm