ពលរដ្ឋរស់នៅខណ្ឌដូនពេញ ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញចាត់វិធានការសត្វស្វា ដែលតែងតែរំខានការរស់នៅ

2023/10/18 07:14:47 pm        295

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញបានស្នើរឱ្យអាជ្ញាធររាជធានីភ្នំពេញ ចាត់​វិធានការ និងយកសត្វស្វាចេញឱ្យអស់ពីមូលដ្ឋានរស់នៅរបស់គាត់ ដោយសារ​តែ​ស្វា​បាន​យាយី ​និងរំខានដល់ការរស់នៅ និងការប្រកបរបរផ្សេងៗ។

ការស្នើរសុំរបស់ប្រជាពលរដ្ឋនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុង​វេទិកា​ផ្សព្វ​ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ ដែល​ធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ។

ក្នុងវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ​ដែរ​ប្រជាពលរដ្ឋ​ក៏​បាន​ស្នើ​ឱ្យ​ដោះស្រាយ​ចំពោះ​ក្រុមហ៊ុន​ឯកជនខួងដីនាំឱ្យស្រុតផ្ទះ និងមិនអនុវត្តតាមកិច្ចសន្យា សំណូមពរ​កុំឱ្យយក​ថវិកា​ថ្លៃ​សំរាម​នៅ​តាមគ្រឹះស្ឋានសិក្សារបស់រដ្ឋ និងសូមឱ្យមានការគាំទ្រផលិតផលខ្មែរដូចគ្នា។

លោក សុខ ពេញវុធ បានមានប្រសាសន៍ថា ក្នុងវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅ​ខណ្ឌ​ដូន​ពេញ​នេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើរ និងសំណូមពរផ្ទាល់មាត់ចំនួន ៨នាក់ ស្នើ​និង​១៥​បញ្ហា និងជាលាយលក្ខណ៍អក្សរចំនួន ៤០បញ្ហា។ ចំពោះសំណើរ និង​សំណូមពរ​ផ្ទាល់​មាត់​អាជ្ញាធរ​បាន​ដោះស្រាយបញ្ចាប់រួចរាល់។ ចំពោះសំណើរ​ជាលាយ​លក្ខណ៍​អក្សរ​ចំនួន​៤០​បញ្ហា​នឹង​បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិល ហើយអ្វីដែល​នៅ​សេសសល់​នឹង​បន្ត​ដោះ​ស្រាយ​ជាបន្តបន្ទាប់ទៀត។

ឯកឧត្តម ជួប ខុន បានមានប្រសាសន៍ថា ក្នុងវេទិការផ្សព្វផ្សាយ និង​ពិគ្រោះយោ​បល់​របស់​ក្រុម​ប្រឹក្សា​រាជ​ធានីភ្នំពេញនៅទូទាំង១៤ខណ្ឌនៃរាជធានី កាលពីឆ្នាំ២០២២កន្លងទៅ ប្រជា​ពលរដ្ឋ​បាន​លើក​ឡើងជាសំណើរ និងសំណូមពរចំនួន ៨៧០បញ្ហា ដើម្បីឱ្យអាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួយ​ដោះ​ស្រាយ​ជូន។ ក្នុងចំនួននេះរដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជូនរួចរាល់ចំនួន ៤៤៤​បញ្ហា បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលចំនួន ២១៧បញ្ហា និងនៅសល់ ១០១បញ្ហា មិន​ទាន់បានដោះស្រាយ ដោយសារតែហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធររាជធានីភ្នំពេញ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        59
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        44
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm