ពលរដ្ឋ​អរគុណ​រាជរដ្ឋាភិបាល​ ចំពោះ​ការអនុគ្រោះ​ផាកពិន័យ​ថ្ងៃ​ហួស​សុពលភាព​ធ្វើ​ឆៀក​រថយន្ត ក្នុង​តំបន់​បិទ​ខ្ទប់

2021/06/04 08:25:37 pm        392

ភ្នំពេញ ៖ នៅក្នុង​អំឡុង​ពេលដែល​រាជរដ្ឋាភិបាល​ប្រកាស​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ​និង​បាន​បិទ​ខ្ទប់​តំបន់​ក្រហម​មក​កន្លងមកនេះ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​ប្រកាស​ផ្តល់​ការ​អនុគ្រោះ ​និង​ការ​មិន​យក​ថ្លៃ​បង់ប្រាក់​ផាក​ពិន័យ​ចំនួន​៥១​ថ្ងៃ​លើ​យានយន្ត​គ្រប់​ប្រភេទ ​ដែល​ហួស​សុពលភាព​ការ​ធ្វើ​ឆៀក ឬ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ​ដែល​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​។

ចំពោះ​ការយោគយល់ និង​ការ​ផ្តល់​ការ​អនុគ្រោះ​ធ្វើ​ឆៀក​រថយន្ត​នេះ បណ្តា​ពលរដ្ឋ ​ដែល​បាន​យក​រថយន្ត​ទៅធ្វើ​ឆៀក​ ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​របស់​នេះ គឺ​បាន​ថ្លែង​អំណរ​រាជរដ្ឋាភិបាល ​ចំពោះ​ការ​ផ្តល់​ការ អនុគ្រោះ​ការ​បង់​ផាក​ពិន័យ​ហួស​សុពលភាព​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​(​ឆៀក​)​ រយៈពេល​៥១​ថ្ងៃ ​និង​ស្នើឱ្យ​បណ្តា​ម្ចាស់​យានយន្ត​ផ្សេងៗ​ទៀត ​ដែល​ជិត​ហួស និង​បាន​និងកំពុង​ហួស​សុពលភាព​ធ្វើ​ឆៀក​រថយន្ត​របស់ខ្លួន ​ត្រូវ​រូតរះ​យក​រថយន្ត​ខ្លួន​ធ្វើ​ឆៀក ចៀសវាង ​ការ​ទុក​យូរ​ធ្វើ​អោយ​ការ​បង់​ផាក​ពិន័យ​កាន់តែ​អស់​ថវិកា​ច្រើន​ទៅ​ច្រើន​ទៅ​។

បើតាម​លោក ចាប សុជាតិ អនុប្រធាន​ការិយាល័យ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត មណ្ឌល​បឹង​ស្នោ ​បាន​ថ្លែង​ថា ​នៅក្នុង​អំឡុងពេល​រាជរដ្ឋាភិបាល ​ប្រកាស​បិទ​ខ្ចប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ គឺ​រាជរដ្ឋាភិបាល​បាន​ប្រកាស​មិន​យក​ថ្លៃ​បង់​ផាកពិន័យ​លើ​រថយន្ត​ដែល​ហួស​សុពលភាព​ឆៀក​ចំនួន​២១​ថ្ងៃ ​ហើយ​បូក​នឹង​ច្បាប់​បាន​កំណត់​ផ្តល់​អនុគ្រោះ​ហួស​ថ្ងៃ​ធ្វើ​ឆៀក​ចំនួន​១​ខែ​ទៀត ដូចនេះ ​ក្នុងអំឡុង​ពេលនេះ ​គឺ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ការ​អនុគ្រោះ​ការ​បង់ថ្លៃ​ផាកពិន័យ​ចំនួន​សរុប​ចំនួន​៥១​ថ្ងៃ​។

បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម ឈួន វន់ អគ្គនាយក​ដឹកជញ្ជូន​ផ្លូវ​គោគ​ បាន​ថ្លែងថា​ ជា​ទូទាំង​តាម​ច្បាប់​កំណត់ សម្រាប់​យានយន្ត​ដែល​សុពលភាព​ធ្វើ​ឆៀក​រថយន្ត​ចំនួន​១​ថ្ងៃ​ត្រូវ​បង់ថ្លៃ​ផាក​ពិនិត្យ​ចំនួន​៥០០​រៀល​ចំពោះ​រថយន្ត​ទេសចរណ៍ ​ដែល​ត្រូវ​អោយ​ធ្វើ​ឆៀក​ចំនួន​២​ឆ្នាំ​ម្តង ​។ ដោយឡែក​សម្រាប់​រថយន្ត​ដឹកទំនិញ​រថយន្ត​អាជីវកម្ម​ដែល​ត្រូវ​ធ្វើ​ទៅធ្វើ​ឆៀក​១​ឆ្នាំ​ម្តងវិញ​នោះ​ ហួស​សុពល​រដ្ឋ​ឆៀក ១​ថ្ងៃ បង់ថ្លៃ​ផាក​ពិន័យ​ចំនួន​១០០០​រៀល​។

ឯកឧត្តម បន្តថា នៅពេលនេះ នៅមាន​រថយន្ត​ជិត​៣០​ម៉ឺន​គ្រឿង​ទៀត ​ដែល​ហួស​សុពលភាព​ធ្វើ​ឆៀក ខណៈ​បច្ចុប្បន្ន​មាន​រថយន្ត​ប្រមាណ​ជាង​៨០​ម៉ឺន ​ទៅ​៩០​ម៉ឺន​គ្រឿង ​កំពុង​ចរាចរណ៍​នៅ​ទូទាំងប្រទេស​៕


​អត្ថបទ ស៊ុម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm