ឯកឧត្តម គីម រិទ្ធី អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន និងពលទាហាន តំបន់ ប្រតិបត្តិការសឹងរងព្រះវិហារ

2023/10/18 09:51:26 pm        124

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នាទីបញ្ជាការវរៈសេនាតូចលេខ១ មានរៀបចំ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិ ការសឹងរងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជា ច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត បានឱ្យ ដឹងថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច បានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាត ជូលដល់កងយោធពលខេមរភូមិន្ទ និង ចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ​ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

ក្នុងនោះដើម្បីពង្រឹងលើវិស័យការពារជាតិ សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត ដល់​ការងារហ្វឹកហ្វឺនកងទ័ពគ្រប់លំដាប់ ថ្នាក់គ្រប់ជំនាញ ​ដើម្បីធានាបាននូវគុណភាព និង​ប្រសិទ្ធិភាពក្នុងការប្រយុទ្ធ ​ការការពារបូរណៈភាពទឹកដី។

ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនកន្លងមកនេះ ពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ ​និងគុណតម្លៃបំផុតដល់ខឿនរក្សាការពារសន្តិសុខសុវត្ថិភាព ​និងសណ្តាប់ធ្នាប់ សាធារណៈ ទប់ស្កាត់រាល់​បាតុភាព​អនាធិបតេយ្យនានា។

ទន្ទឹមនេះ ឯកឧត្តម​ក៏បានថ្លៃងកោត សសើរ និងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ច របស់​តំបន់ប្រតិបត្តិការសឹងរងខេត្ត ដែល រក្សាបាននូវភាពសការណ៍សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈក្នុង​ភូមិសាស្ត្រខេត្តព្រះវិហារ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ​និងកម្ពុជា-ឡាវ មាន​សភាពស្ងប់ស្ងាត់ល្អប្រសើរ ​ដែលផ្ដើមចេញពី ​កិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងឈរជើង​តាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក​ និងស្រុក​ អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន។

ឯកឧត្តមបានបន្តថា ភាពជោគជ័យដែលយើងទទួលបានអាស្រ័យដោយមានការដឹកនាំ ប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ​បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ ​និងទទួលបាន សុខសន្តិភាពពេញផ្ទៃប្រទេស ។

បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានការ សិក្សារៀនសូត្រ និងបទពិសោធន៍ថ្មីៗ​នាពេលនេះ សូមយកទៅបម្រើការងារនៅអង្គភាពឱ្យមាន​ ប្រសិទ្ធភាព និង​យកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ ​សីលធម៌ រស់នៅស្អាត ស្អំ និង​រក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ​ ក៏នៅតែស្មោះត្រង់ ឥតងាករេ ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេសកង កម្លាំង​យោធពលខេមរភូមិន្ទត្រូវតែស្មោះត្រង់​ ក្នុងការការពារបូរណភាពទឹកដី៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm