អង់គ្លេសឈ្នះអ៊ីតាលីកក់កៅអីនៅ Euro 2024 រួមជាមួយ ៨ ក្រុមផ្សេងទៀត

2023/10/18 10:25:47 pm        803

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកក់កៅនៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ឆ្នាំក្រោយហើយ បន្ទាប់ពីយកឈ្នះក្រុមការពារ​តំណែង​ជើង​ឯក​អ៊ីតាលី​យប់​មិញ។

ក្រុមរបស់លោក Gareth Southgate ត្រូវការត្រឹម ១ ពិន្ទុប៉ុណ្ណោះ​មុន​ការ​ប្រកួត​យប់​មិញ​ ដើម្បី​ធានា​កៅ​អីជុំផ្តាច់ព្រ័ត្រ តែការចេញដំណើររបស់ក្រុមម្ចាស់ផ្ទះនៅកីឡដ្ឋាន Wembley មិនបានល្អ បន្ទាប់​ពីអតីតខ្សែប្រយុទ្ធ West Ham, Gianluca Scamacca បើកការ​នាំ​មុខ​ឱ្យ​អ៊ីតាលី​នៅ​នាទី​ទី១៥។

តែនៅក្នុងវគ្គទី ១ ដដែលខ្សែប្រយុទ្ធ Bayern Munich, Harry Kane ជាអ្នកស៊ុតបាល់ពិន័យ ១១ ម៉ែត្រតាមស្មើបានសំរេចនៅនាទីទី ៣២ មុនពេលដែល Jude Bellingham ប៉ះបញ្ជូនឱ្យ Marcus Rashford ស៊ុតឱ្យអង់គ្លេសនាំមុខវិញនៅដើមវគ្គទី ២។

មិនទាន់អស់នៅឡើយអង់គ្លេសក៏ធានាបានជ័យជំនះ បន្ទាប់ពី Harry Kane រកបាន​គ្រាប់​ទី​ពីរ​របស់​ខ្លួន​នៅ​នាទីទី ៧៧ ធ្វើឱ្យអង់គ្លេស​រក​បាន​ជ័យ​ជំនះ​ដំបូង​ក្នុង​ទឹក​ដី​របស់​ខ្លួន​ទៅ​លើ​អ៊ីតាលី​គិត​តាំង​ពីឆ្នាំ ១៩៧៧។

ជ័យជំនះនេះធ្វើឱ្យអង់គ្លេសកក់កៅអីនៅ Euro 2024 ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល C នៃ​វគ្គ​ជម្រុះ​មាន ១៦ ពិន្ទុ តាមពីក្រោយដោយអ៊ុយក្រែនមាន ១៣ ពិន្ទុ ខណៈអ៊ីតាលីឈរលេខ ៣ មាន​ត្រឹម ១០ ពិន្ទុ។

គិតមកដល់ពេលនេះ ក្រុមដែលកក់កៅអីនៅ Euro 2024 រកបាន ៩ ក្រុមហើយរួមមាន អង់គ្លេស អាល្លឺម៉ង់ បារាំង ព័រទុយហ្កាល់ ប៊ែលហ្ស៊ិក អេស្ប៉ាញ ស្កុតឡេន ទួកគី និងអូទ្រីស៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm