ក្រុមឆ្លើយតបបន្ទាន់ នៃមនី្ទរសុខាភិបាលរាជធានី ត្រៀមបង្ការសង្រ្គោះបន្ទាន់ ករណីមានការជន់លិចតាមសណ្តរស្ទឹងព្រែកត្នោត

2023/10/18 10:37:41 pm        108

ភ្នំពេញ ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា ក្រុមឆ្លើយតបបន្ទាន់ របស់មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមបង្ការ និងសង្រ្គោះបន្ទាន់ ក្នុងករណី មានការជន់លិចដោយសារទឹកជំនន់ នៅតាមសណ្តរស្ទឹងព្រែកត្នោត។

​ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបន្តថា ក្រុមឆ្លើយតបបន្ទាន់ មានវិធានការ ការពារគ្រោះទឹកជំនន់ក្នុងរាជធានីភ្នំពេញ ពិសេសនៅតាមមនី្ទរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលឋិតនៅក្នុងមូលដ្ឋានធ្លាប់រងគ្រោះ និងលិចដោយសារទឹកជំនន់ ក្នុងនោះមានដូចជា៖ មូលដ្ឋានខណ្ឌដង្កោ និងខណ្ឌកំបូល ដែលរងគ្រោះញឹកញាប់ដោយទឹកជំនន់ ប៉ុន្តែមនី្ទរសុខាភិបាល ត្រៀមឱសថសម្រាប់ការពារ នៅពេលដែលមានទឹកជំនន់ឡើងមក និងសត្វអសិរពិសផ្សេងៗ ដូចជា៖ពស់ពិសចឹក សត្វដទៃទិច ឬខាំ ថ្នាំដាក់សម្លាប់មេរោគក្នុងទឹក និងថ្នាំទឹកស៊ីជើង គឺមានថ្នាំសម្រាប់ការពារ ភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនទុកឲ្យឈានដល់មានការស្លាប់បាត់បង់អាយុជីវិតនោះទេ ហើយមកដល់ពេលនេះក៏មិនមានការជន់លិចធ្ងន់ធ្ងរ និងលិចមណ្ឌលសុខភាពនោះទេ។ 

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ....ធម្មតាមណ្ឌលសុខភាព និងមនី្ទរពេទ្យបង្អែក មានក្រុមឆ្លើយតបបន្ទាន់ និយាយទៅគឺមានតែODពោធិ៍សែនជ័យ និងODដង្កោ (ការិយាល័យសុខាភិបាលសុ្រកប្រតិបតិ្តពោធិ៍សែនជ័យ និងការិយាល័យសុខាភិបាលសុ្រកប្រតិបតិ្ត ដង្កោ) ក្រៅពីនោះមិនមានទឹកលិចនោះទេរៀងរាល់ឆ្នាំ។ ODដង្កោ បានត្រៀមថ្នាំសម្រាប់ចាក់បន្សាបពិស ពស់ចឹក និយាយជារួមក្រុមការងារគ្រូពេទ្យ នឹងចេញធ្វើការតែម្តង ប្រសិនជាទឹកជន់លិចច្រើន រហូតទៅដល់ត្រូវតែជួយសង្រ្គោះ គឺមានក្រុមឆ្លើយតបបន្ទាន់រួចអស់ហើយ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានបញ្ហាសុខភាពណាមួយ សូមស្វែងរកការពិគ្រោះពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់ នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវតិ្ថភាព ឬមណ្ឌលសុខភាព ឬមនី្ទរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីរួមចំណែកទប់ស្កាត់នូវផលប៉ះពាល់សុខភាព អាយុជីវិត៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm