លោក Biden គាំទ្រការអះអាងរបស់អ៊ីស្រាអែលចំពោះការផ្ទុះដ៏បង្ហូរឈាមនៅមន្ទីរពេទ្យហ្កាហ្សា

2023/10/19 03:52:23 pm        94

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Bidenនិយាយថា ការបំផ្ទុះដ៏សាហាវនៅមន្ទីរពេទ្យហ្កាហ្សា( Gaza សម្លាប់មនុស្សជាង៥០០នាក់ ទំនងជាត្រូវបានបង្កឡើងដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោយគាំទ្រដល់ការអះអាងរបស់អ៊ីស្រាអែល អំពីឧបទ្ទវហេតុនេះ នៅពេលលោកបំពេញទស្សនកិច្ចនៅក្នុងប្រទេសជាសម្ព័ន្ធមិត្តមួយនេះ។ 

លោក Biden ដែលបានទៅដល់ទីក្រុង តេល អាវីវ(Tel Aviv) កាលពីថ្ងៃពុធ បាននិយាយថា លោក សោកស្ដាយ និងខឹងសម្បារយ៉ាងខ្លាំងចំពោះការផ្ទុះនេះ។ យោធាអ៊ីស្រាអែល បាននិយាយថា ហេតុការណ៍នោះបណ្តាលមកពីការបាញ់រ៉ូកែតបរាជ័យរបស់ប៉ាឡេស្ទីន ។ ប៉ុន្តែ ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារមន្ទីរពេទ្យនោះ។

អំឡុងដំណើរបំពេញទស្សនកិច្ចនោះ លោក Biden ក៏បានប្រកាសផងដែរថា អ៊ីស្រាអែល បានយល់ព្រមឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ពីប្រទេសអេហ្ស៊ីប ចូលទៅតំបន់ហ្គាហ្សា។លោក Biden ក៏បាននិយាយផងដែរថា កញ្ចប់មូលនិធិចំនួន១០០លានដុល្លារ របស់សហរដ្ឋអាមេរិក នឹងត្រូវបានបែងចែកដើម្បីគាំទ្រដល់ជនស៊ីវិលប៉ាឡេស្ទីន។ លទ្ធភាពទទួលបានស្បៀងអាហារ ទឹក ប្រេងឥន្ធនៈ និងថាមពលត្រូវបានរារាំងដោយអ៊ីស្រាអែល ចាប់តាំងពីជម្លោះបានចាប់ផ្តើម ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិមនុស្សធម៌។

ប្រធានាធិបតីអ៊ីស្រាអែលបាននិយាយថាបានយល់ព្រមអនុញ្ញាតឱ្យផ្តល់ជំនួយដោយផ្អែកលើការយោគយល់ថា ជំនួយនេះ នឹងត្រូវទៅឲ្យដល់ដៃជនស៊ីវិល មិនមែនជាក្រុមហាម៉ាសនោះទេ។

បន្តិចក្រោយមក លោកនាយករដ្ឋមន្ត្រី បេន ចាមីនណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់ថា អ៊ីស្រាអែល នឹងមិនរារាំងការផ្ដល់អាហារ ទឹក និងថ្នាំពេទ្យ ដែលដឹកជញ្ជូនចេញពីប្រទេសអេហ្ស៊ីបទៅកាន់ក្រុមជនស៊ីវិលនៅភាគខាងត្បូង តំបន់ហ្កាហ្សា នោះទេ។

ទោះយ៉ាងណាក៏ដោយ អ៊ីស្រាអែលនិងមិនអនុញ្ញាតឱ្យជំនួយណាមួយឆ្លងកាត់ទឹកដីរបស់ខ្លួនឡើយ រហូតទាល់តែចំណាប់ថ្នូរដែលក្រុមហាម៉ាសបានចាប់ខ្លួនទាំងអស់ត្រូវបានដោះលែង។ អ៊ីស្រាអែលនិយាយថា មនុស្សជិត ២០០ នាក់ត្រូវបានចាប់ពង្រត់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm