អង្គការសង្គមស៊ីវិលអំពាវនាវថែមទៀត ឲ្យរួមគ្នាអភិរក្សសត្វផ្សោត ដើម្បីទុកជាទ្រព្យសម្បត្តិគ្រប់ជំនាន់

2023/10/19 05:26:41 pm        316

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា អង្គការ WWF និងដៃគូពាក់ព័ន្ធ បានអំពាវនាវដល់សាធារណជន ជាពិសេសប្រជានេសាទនៅតាមដងទន្លេ ចូលរួមការពារ និងអភិរក្សសត្វផ្សោតឲ្យបានគង់វង្ស ធ្វើយ៉ាងណាឲ្យមានចំនួនកើនឡើង និងដើម្បីទុកជារតនសម្បត្តិធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយបានឃើញនិងស្គាល់។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកម្មវិធីសម្ពោធពិព័រណ៍រូបថតអំពី«សត្វផ្សោតទន្លេមេគង្គកម្ពុជា» កាលពីល្ងាចថ្ងៃទី១៨ តុលា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍បញ្ជាក់ថា ការការពារសត្វផ្សោតទន្លេមេគង្គ គឺជាការអនុវត្តសកម្មភាពប្រកបដោយមោទនភាព ហើយក៏ជារួមចំណែកមួយ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានជាដើម។ ឯកឧត្តម បានបន្តថា ដើម្បីការពារ និងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិធម្មជាតិនេះ ចាំបាច់ណាស់ដែលត្រូវទាមទារឲ្យមានការចូលរួមទាំងអស់គ្នា។

លោក សេង ទៀក នាយកអង្គការ WWF បានឡើងលើកឡើងថា ដោយមើលឃើញអំពី​សារៈសំខាន់​របស់សត្វផ្សោតទន្លេមេគង្គ ​និងដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍​ និងរដ្ឋបាលជលផល ទើបធ្វើឲ្យមានការរៀបចំ​ពិព័រណ៍រូបថតអំពីសត្វផ្សោតទន្លេមេគង្គនេះឡើង ​ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹង និង​បង្កើនការ​យល់ដឹងអំពីសត្វផ្សោតទន្លេមេគង្គ ​ដែលប្រភេទសត្វជិតផុតពូជ ដល់ស្ថាប័នពាក់ព័ន្ធ និងសាធារណៈជនទូទៅ។

សត្វផ្សោតទន្លេមេគង្គដែលត្រូវបានចាត់ទុកថា ​ជារតនសម្បត្តិជាតិមានជីវិត ហើយប្រជាជន​ខ្មែរជឿថា “ទីណាមានផ្សោត ទីនោះមានត្រី” ។ គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ សត្វផ្សោត​ចំនួនប្រហែល ៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ ​និងខេត្តស្ទឹងត្រែង នៃតំបន់គ្រប់គ្រង និង​ការពារសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ៕

អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm