ជនសង្ស័យទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដែលរត់គេចខ្លួនជាច្រើនឆ្នាំ ត្រូវនគរបាលខេត្តមណ្ឌលគិរីចាប់ខ្លួន

2023/10/19 05:48:29 pm        1.7 K

មណ្ឌលគិរី៖ ករណីទន្ទ្រានដីព្រៃរបស់រដ្ឋ កាប់គាស់រុនរានដីព្រៃ ឆ្ការព្រៃ និងឈូសឆាយដីព្រៃដើម្បីយក ដីធ្វើជាកម្មសិទ្ធិ នៅចំណុចភ្នំរហាំង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កាលពីឆ្នាំ២០២០ ដែលមានជនសង្ស័យជាច្រើននាក់ជាប់ពាក់ព័ន្ធនិងត្រូវចាប់ខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ ជនសង្ស័យម្នាក់ទៀតជាប់ពាក់ព័ន្ធក្នុងករណីខាងលើ ត្រូវ នគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនបាននៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកវ/ឯក ចំរើន ភីរុណ ស្នងការរងទទួលដឹកនាំការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ និងចូលរួមដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១៤.កក្កដា.២០២១ របស់ លោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង​ខេត្តក្រចេះ លើឈ្មោះ សារឿនម៉ាប់ ហៅម៉ាប់ប៊ូស្រា ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ ទីកន្លែង​កំណើត​នៅភូមិពូរាំង ឃុំប៊ូស្រា​ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពីបទ៖ កាប់គាស់រុករានដីព្រៃ ឆ្កាព្រៃ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើកម្មសិទ្ធិ។

ក្រោយការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើកំណត់ហេតុ អនុវត្តដីកា និង​ធ្វើកំណត់ហេតុ ប្រគល់ ទទួល ជនសង្ស័យទៅឱ្យខាងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រញ៉ូងសែនជ័យ នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ។

គួរម្លឹកដែរថា ​តាមសាលក្រមព្រហ្មទណ្ឌកំបាំងមុខលេខ២៥២១ ខ ចុះថ្ងៃទី១៤ កក្កដា ២០២១ របស់​សាលាដំបូងខេត្តក្រចេះ ប្រកាសផ្តន្ទាទោស ឈ្មោះ សារឿន ម៉ាប់ ​ហៅម៉ាប់ប៊ូស្រា ដាក់ពន្ធនាគារ​កំណត់ ៥ឆ្នាំ និង​ពិន័យជាប្រាក់ចំនួន ៦០ (ហុកសិប)លានរៀល ពីបទ៖ កាប់គាស់រុនរានដីព្រៃ ឆ្ការព្រៃ ​និងឈូសឆាយដីព្រៃដើម្បីយក ​ដីធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចភ្នំរហាំង ភូមិពួឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ​កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០។ - បទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសតាមមាត្រា៦២ ចំណុច១ និងមាត្រា៥៦ ចំណុច៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ៕អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        35
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm