ការប្រកួតបាល់បោះរវាង Valencia និង Maccabi Tel Aviv របស់អ៊ីស្រាអែល ស្ថិតក្រោមការពារសន្តិសុខតឹងរ៉ឹង

2023/10/19 05:49:21 pm        176

ក្រុមបាល់បោះ Maccabi Tel Aviv របស់អ៊ីស្រាអែលបានមកដល់កីឡដ្ឋានទីក្រុង Valencia នៅ​ថ្ងៃ​ពុធម្សិលមិញ ដោយមានការការពារយ៉ាងតឹងរ៉ឺងដោយប៉ូលីសអេស្ប៉ាញ បន្ទាប់ពីក្រសួង​មហាផ្ទៃ​អេស្ប៉ាញ​ បានប្រកាសការប្រកួត Euroleague ស្ថិតក្រោមហានិភ័យខ្ពស់។

វីដេអូបង្ហាញពីម៉ាស៊ីនរាវរកជាតិផ្ទុះមួយ ដែលត្រូវបានប្រើប្រាស់នៅច្រកចូល ដើម្បី​ត្រួត​ពិនិត្យ​របស់​របរ​របស់អ្នកគាំទ្រ។

Maccabi Tel Aviv បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយ​ពួក​គេ​នឹង​ពាក់​អាវ​ពណ៌​ខ្មៅ​ដែល​សរសេរ​ថា "នាំពួកគេមកផ្ទះឥឡូវនេះ" ដោយសំដៅទៅលើចំណាប់ខ្មាំងអ៊ីស្រាអែល។

នៅ​ព្រឹកព្រលឹម ប៉ូលិសអេស្ប៉ាញត្រូវបានដាក់ពង្រាយនៅខាងក្រៅមជ្ឈមណ្ឌលកីឡា Fuente de San Luis។

ក្រសួងមហាផ្ទៃអេស្ប៉ាញបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេស​អេស្ប៉ាញ​បាន​បង្កើន​វិធានការ​សន្តិសុខ​នៅ​ចំណុចរសើប និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មទ្វេដង ខណៈដែល​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​បាន​និយាយថា ពួកគេប្រឈមនឹង​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​ជ្រុល​និយម​ចំ​ពេល​មាន​ភាព​តានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។

មន្ត្រីប៉ូលិសប្រមាណ ៧០០នាក់ នឹងត្រូវដាក់ពង្រាយនៅក្នុងទីក្រុងឆ្នេរសមុទ្រ ដែល​ក្រុម​បាល់​បោះ Valencia នឹងជួបជាមួយ Maccabi Tel Aviv៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        135
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm