អ៊ីស្រាអែល និយយថាខ្លួនបានបើកមួយផ្នែកនៃការបិទច្រកតំបន់ហ្កាហ្សា បន្ទាប់ពីមានសំណើពីលោកលោកប្រធានាធិបតីអាមេរិក Joe Biden អំឡុងដំណើរទស្សនកិច្ចរបស់លោក។

កាលពីថ្ងៃពុធទីក្រុងតេល អាវីវ បាននិយាយថា (Tel Aviv) ខ្លួននឹងមិនបញ្ឈប់ការដឹកជំនួយចេញពីអេហ្ស៊ីប ចូលទៅក្នុងតំបន់ហ្កាហ្សាទេ ហើយអេហ្ស៊ីប និយាយថា អាមេរិក បានព្រមព្រៀងឲ្យមានការបើកច្រកព្រំដែនឆ្លងកាត់នាំយកជំនួយមួយចំនួនចូលក្នុងតំបន់ត្រូវបានឡោមព័ទ្ធមួយនេះ។
រថយន្តដឹកជំនួយ និងបុគ្គលិកស្ម័គ្រចិត្ត បានទៅដល់ប្រទេសអេហ្ស៊ីប រយៈពេលជាច្រើនថ្ងៃមកហើយ ខណៈអង្គការសហប្រជាជាតិ ព្រមានពីគ្រោះមហន្តរាយមនុស្សធម៌។

ការវាយប្រហារចំមន្ទីរពេទ្យក្រុងហ្កាហ្សា បានបង្កឲ្យមានការតវ៉ា ទូទាំងពិភពអារ៉ាប់ ដោយមានផ្ទុះអំពើហិង្សានៅក្នុងប្រទេសមួយចំនួន និងមានការជជែកដេញដោលជុំវិញមូលហេតុ។
លោក Biden និយាយថា ផ្អែកលើព័ត៌មានដែលយើងបានមើលឃើញថ្ងៃនេះ ទំនងជាដោយសារបរាជ័យការបាញ់រ៉ូកែត ដោយក្រុមភេរវករនៅក្នុងតំបន់ហាម៉ាស ។ សហរដ្ឋអាមេរិក ឈរនៅដោយមិនលម្អៀង ការពារអាយុជីវិតជនស៊ីវិល អំឡុងជម្លោះ ហើយលោកបានបង្ហាញភាពក្រៀមក្រំដល់ក្រុមគ្រួសារដែលបានស្លាប់ ឬរបួសក្នុងសោកនាដកម្មនេះ៕