សម្ដេចធិបតីថ្លែងសុន្ទរកថាស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី» ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនៅចិន

2023/10/19 06:11:16 pm        231

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះ បានចូលរួមពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ (BRI) សម្រាប់​កិច្ច​សហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយ​មាន​ការ​ចូលរួម​ពី​បណ្តាមេ​ដឹកនាំធំៗនៅលើពិភពលោក។

ស្របពេលមូលបទនៃវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣នេះ គឺ «កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។ ក្នុងវេទិកានេះ សម្ដេច​ធិបតី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ 

ក្នុងឱកានោះសម្ដេចធិបតីបានចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង ប្រទេសដែលបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវក្នុងឱកាសខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះដែលបានជួយផ្សាភ្ជាប់ពិភពលោក ជាមួយនឹងឱកាសនៃវិបុលភាព តាមរយៈការពង្រឹងការតភ្ជាប់ដ៏រឹងមាំទាំងផ្នែករឹង និងទន់។

សម្ដេចធិបតីថ្លែងថា អស់រយៈកាលមួយទសវត្សរ៍កន្លងមកនេះបច្ចេកវិទ្យាឌីជីថលបាន និង​កំពុង​រីក​ចម្រើន​យ៉ាងឆាប់រហ័ស និងបានក្លាយជាកត្តាគន្លឹះ ជំរុញការតភ្ជាប់សេដ្ឋកិច្ច និងសង្គម​នៅ​ទូទាំង​ពិភព​លោកឱ្យកាន់តែស្អិតល្មួត, ខិតជិតគ្នា និងពឹងគ្នាទៅវិញទៅមក។ ជាមួយ​នឹង​សន្ទុះ​នៃ​ឌីជីថល​ភាវូបនីយកម្ម នៅក្នុងសកម្មភាពសេដ្ឋកិច្ច ទាំងវិសាលភាពគ្របដណ្ដប់ និង​ទំហំ​សេដ្ឋកិច្ច​ឌីជីថល​ក៏​មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ។ យោងតាម​វេទិកាសេដ្ឋកិច្ច​ពិភពលោក​(WEF)​, សេដ្ឋកិច្ចឌីជីថលសកលមានទំហំ ១៤,៥ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២១ ហើយ​ត្រូវ​បាន​គេរំ​ពឹងថា នឹង កើនឡើងដល់ ២០,៨ ទីលានដុល្លារ នៅឆ្នាំ ២០២៥។ នេះ​បើតាម​ការ​បញ្ជាក់​របស់​សម្ដេចធីបតីក្នុងសុន្ទរកថាគន្លឹះ។

ប្រទេសជាច្រើនរួមទាំងប្រទេសដែលនៅតាមបណ្ដោយខ្សែក្រវាត់ និងផ្លូវ កំពុងព្យាយាម ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ចរបស់ខ្លួន។ សេដ្ឋកិច្ចឌីជីថលផ្ដល់នូវកាលានុវត្តភាពពិសេស ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​នេះតាមរយៈការបង្កើតឧស្សាហកម្ម និងទីផ្សារថ្មីៗ ការជំរុញនវានុវត្តន៍ និង​សហ​គ្រិនភាព​, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ការ​កាត់​បន្ថយ​ការ​ពឹងផ្អែកលើវិស័យឧស្សាហកម្មបែបប្រពៃណី, និងការជំរុញជវភាពសេដ្ឋកិច្ច និង សមត្ថ- ភាពប្រកួតប្រជែង។

សម្ដេចធិបតីបញ្ជាក់នៅក្នុងវេទិកានេះថា ដើម្បីទាញ​យក​សក្តា​នុពល​ពេញ​លេញ​ពី​សេដ្ឋកិច្ច​ឌីជីថល​ ពិភពលោកត្រូវប្រកាន់អភិក្រមទូលំទូលាយ រួមទាំងការជំរុញការបង្កើតគោលនយោបាយ និង​បទបញ្ញត្តិអំណោយផល, ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងលក្ខខណ្ឌ​ចាំបាច់​ផ្សេង​ទៀត​ដែល​អាច​គាំទ្រនវានុវត្តន៍, ការពារកម្មសិទ្ធិបញ្ញា និងការលើកកម្ពស់អក្ខរកម្មឌីជីថល។

សម្ដេចបន្តថា កិច្ចសហការរវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដូចជា វិស័យ ឯកជន និង​ស្ថាប័ន​សិក្សាធិការ គឺជាកត្តាចាំបាច់ ដើម្បីជំរុញនវានុវត្តន៍ និង ដោះស្រាយបញ្ហា ប្រឈមនានា ដែល​ទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។ វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់​ការ​ធ្វើ​សមាហរណកម្មសេដ្ឋកិច្ចឌីជីថលប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm