FFC អនុញ្ញាតឲ្យក្លិបសៀមរាបយូណាយធីត រៀបចំពានយុវជនអន្ដរជាតិ ដែលមាន ៣ប្រទេសចូលរួម

2023/10/19 06:18:52 pm        1.2 K

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានយល់ព្រមតាមសំណើររបស់សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត រៀបចំការប្រកួតពានរង្វាន់យុវជនអន្ដរជាតិ U14 Siem Reap International Cup ដែលមានក្រុមយុវជនមកពី ៣ប្រទេសចូលរួម ។

យោងតាមលិខិតអនុញ្ញាតរបស់សហព័ន្ធ ពានរង្វាន់យុវជនអន្ដរជាតិនេះ គឺមាន ៤ក្រុមចូលរួម ក្នុងនោះ​ក្រុមយុវជន U14 សៀមរាប យូណាយធីត តំណាងកម្ពុជា គ្រាដែលក្រុមយុវជនមកពីថៃ ២ក្រុម មានក្រុម U14 Buriram United និងក្រុម U14 Chonburi FC និង ១គ្រាប់ទៀត គឺក្រុម U14 Lion City Sailor មកពីសិង្ហបុរី ។

តាមការគ្រោងទុកការប្រកួតបាល់ទាត់ពានរង្វាន់ U14 Siem Reap International Cup ​នឹង​ប្រព្រឹត្ត​ទៅ ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប ដែល​ជាមូលដ្ឋានផ្ទាល់របស់សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត ។

ជាមួយការស្នើរៀបចំពានយុវជនអន្ដរជាតិនេះដែរ ក្រោយទទួលបានការអនុញ្ញាតពីសហព័ន្ធ គេ​ឃើញ​មាន​អ្នកគាំទ្របាល់ទាត់ជាច្រើន បានសម្ដែងការសាទរចំពោះសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត ដែលរៀបចំពាននេះឡើង ដើម្បីផ្ដល់ឱកាសឲ្យក្រុមយុវជនរបស់ខ្លួន មានពិសោធន៍ប្រកួតលក្ខណៈអន្ដរជាតិ និងពង្រឹងសមត្ថភាព និងអាជីពនាថ្ងៃអនាគត ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        37
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        167
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm